ភ្នំពេញ៖ នាយក្រឹមដែលជាតារាកំប្លែងជើងចាស់ មួយរូបដែលមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាការពិត កាលពីប៉ុន្មានថ្ងៃមកនេះមានការភ្ញាក់ផ្អើលមួយ ដែលលោក និងស្រីលាភ ដែលជាភរិយាក្រោយ បានសម្រាលបានកូនភ្លោះស្រី។

កូនភ្លោះស្រីរបស់នាយក្រឹម និងស្រីលាភ

ក៏ប៉ុន្តែ អ្នកគាំទ្រជាច្រើនហាក់ដូចជាមិនពេញចិត្ត ជាមួយនឹងការអបអរសារទររបស់លោកនោះទេ មានតែការរិះគន់ប៉ុណ្ណោះ ខណៈពេលដែលនាយក្រឹម ជាមួយនឹងភរិយាដើម មិនទាន់បានលែងគ្នាដាច់ស្រេចនោះទេ។

យ៉ាងណាមិញកូនប្រុសរបស់នាយក្រឹម ដែលមានឈ្មោះថា អ៊ូ ដានីញ៉ែល ក៏បានទម្លាយរឿងពិត ជាមួយនឹងពាក្យសម្តីដ៏គួរឲ្យអាណិត ក្រោយពីឪពុកចាកចោលខ្លួន និងម្តាយទៅរស់នៅជាមួយនឹងស្រីលាភ ដែលជាមិត្តរួមក្រុមនោះ។

ដោយលោកបានថា ចាប់តាំងពីឪពុករបស់ខ្លួនបានចេញពីក្រុមគ្រួសារ គឺលោកមិនដែលមកខ្វាល់ខ្វាយពីក្រុមគ្រួសារបន្តិចសោះឡើយ ថែមទាំងឈប់គិតពីហិរញ្ញវត្ថុនៅក្នុងគ្រួសារទៀតដែរ ដោយធ្វើឲ្យក្នុងគ្រួសារសព្វថ្ងៃ ត្រូវរកប្រាក់ ដើម្បីទប់ទល់ជីវភាពប្រចាំថ្ងៃ៕ 

នាយ ក្រឹម និងនាងព្រលិត
នាយ ក្រឹម និងប្រពន្អដើម
អ៊ូ ដានីញ៉ែល កូនប្រុសពៅរបស់នាយ ក្រឹម
អ៊ូ ដានីញ៉ែល កូនប្រុសពៅរបស់នាយ ក្រឹម
ពេលនាងព្រលិត សម្រាលកូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម