ភ្នំពេញ៖ គូស្នេហ៏មួយគូ លោក ម៉ា ច័ន្ទបញ្ញា និងមិត្តស្រីរបស់ខ្លួន ឈ្មោះ អូនអ៊ីង ចាប់ផ្តើមមានសន្ទុះប្រជាប្រិយភាពខ្លាំង នៅពេលដែលអ្នកទាំងពីរ បានថតMV បទចម្រៀងមួយបទ របស់ Adda មានចំណងជើងថា «ពីរនាក់បានហើយ»

ក្រោយពីទទួលការចាប់អារម្មណ៍ ពីទស្សនិកជន គូស្នេហ៍មួយគូនេះ បានទទួលការងារសិល្បៈ រួមគ្នាជាច្រើន រហូតបានថតរឿងខ្នាតធំជាមួយគ្នា ថែមទៀតផង។

យ៉ាងណាមិញ រឿងខ្នាតធំដែលលោក ម៉ា ច័ន្ទបញ្ញា ថតជាមួយមិត្តស្រីរបស់ខ្លួន នឹងត្រូវចាក់បញ្ចាំងនៅក្នុងរោងកុន នាពេលឆាប់ៗខាងមុខនេះហើយ ដោយផ្អែកលើហ្វេសប៊ុកផេក ដែលលោកបានបង្ហោះផ្ទាល់ ប៉ុន្តែលោកមិនបានប្រាប់ពីចំណងជើង និងថ្ងៃចាក់បញ្ចាំងរឿងមួយនេះ ច្បាស់លាស់នោះទេ៕

សារដែលលោក ម៉ា ច័ន្ទបញ្ញា បង្ហោះ
លោក ម៉ា ច័ន្ទបញ្ញា និងមិត្តស្រីអូនអ៊ីង
លោក ម៉ា ច័ន្ទបញ្ញា និងមិត្តស្រីអូនអ៊ីង
លោក ម៉ា ច័ន្ទបញ្ញា និងមិត្តស្រីអូនអ៊ីង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ច័ន្ទបញ្ញា