កាលពីថ្ងៃ ៨ មិនា កន្លងទៅនេះមានករណីប៉ុនប៉ងប្លន់មួយកើតឡើង នៅទីក្រុង Hangzhou ប្រទេសចិន។ ជនជាប់ចោទមានឈ្មោះថា Jin ដែលមានមុខរបរជាអ្ន​កបោសសំរាម។

តាមប្រភពពត័មានបានអោយដឹងថា ដំបូងឡើយមាននារីស៊ីចស៊ីម្នាក់ បានដើរតាមផ្លូវម្នាក់ឯង ក្នុងបំណងទៅដកប្រាក់តាមរយៈម៉ាស៊ីន ATM ពេលនោះជនល្មើសក៏ចូលទៅដែរ បន្ទាប់មកជនល្មើសម្នាក់នោះសួរថា ម៉ោង ៣ទៀបភ្លឺ ហើយ នៅក្រៅធ្វើអី? អត់ដេកអត់ពួនទេអី ? ហើយស្លៀកពាក់សិចស៊ីម្លេះ ? នាងក៏មានអារម្មណ៏ភិតភ័យ ហើយ ឆ្លើយថា ខ្ញុំមកដកប្រាក់អោយមិត្តប្រុសខ្ញុំ។ ជនល្មើសក៏មិនបានសួរបន្តដែរ តែកែវភ្នែកទាំងគូរបស់ គេផ្តោតទៅលើដើមទ្រូងនាងរហូត ពេលដែលនាងកំពុងដកប្រាក់នោះជនល្មើសក៏បាន ដើរចូលទៅស្ទាបដើមទ្រូងនាង ប៉ុន្តែត្រូវបាននាងរុញចេញ​ បន្ទាប់មកគេព្យាយាមចូលទៅម្តងទៀត លើកនេះគេលាត់សំពត់តែម្តង។ រំពេចនោះសន្តិសុខដែល យាមនៅទីនោះបានស្រែកថាអោយចេញអោយឆ្ងាយពីនាង ពេលនោះជនល្មើសក៏រត់គេចខ្លួនបាត់​ ហើយនាងក៏បានអង្គុយយំព្រោះត្រូវជនល្មើសស្ទាបអស់រលីងហើយ។ តាមការសួរចម្លើយបានអោយដឹងថា តាមពិតជនល្មើសមានបំណងប្លន់យកលុយទេ ប៉ុន្តែនាងស្អាតពេកក៏ទ្រាំមិនបានទៅ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះជនល្មើសម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]