បរទេស៖ ប៉ុន្មានឆ្នាំមុននេះ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការវាយលុក ឬក៏ Hack គណនី Yahoo មួយចំនួនធំ ដែលធ្វើឲ្យមានផលប៉ះពាល់ជាច្រើន។

ក្នុងពេលនេះ យើងអាចដឹងជាក់លាក់ហើយថានរណាខ្លះដែលបានចូលដៃក្នុងឧក្រិដ្ឋកម្មបច្ចេកវិទ្យាមួយនេះ បន្ទាប់ពីជនជាតិកាណាដាម្នាក់បានសារភាពពីទោសកំហុសរបស់ខ្លួនទាក់ទងទៅនឹងការជួយជ្រោមជ្រែងដល់ក្រុមចារកម្មប្រទេសរុស្ស៊ីនៅក្នុងការ Hack គណនី Yahoo ជាង ៥០០លានគណនី កាលពីឆ្នាំ ២០១៤។

បុរសម្នាក់នោះមានឈ្មោះ Karim Baratov និងមានអាយុ ២២ឆ្នាំ ហើយគេគឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានចាប់ខ្លួនពីការ hack គណនី Yahoo ឯបុគ្គល ៣នាក់ផ្សេងទៀតកំពុងប្រឈមមុខនឹងការកាត់ទោសនៅក្នុងប្រទេសរុស្ស៊ីផ្ទាល់តែម្តង។

នេះបើយោងតាមការសារភាពរបស់ Baratov បានឲ្យដឹងថា គាត់បានដាក់ផ្សព្វផ្សាយពាណិជ្ជកម្មក្នុងភាសារុស្ស៊ីសម្រាប់សេវាកម្ម Hack របស់ខ្លួន នៅលើគេហទំព័រជាច្រើន។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះ យើងមិនទាន់ដឹងជាក់លាក់នៅឡើយទេថាតើលោក Karim Baratov នឹងប្រឈមមុខការដាក់ពន្ធនាគាររយៈពេលប៉ុន្មានឆ្នាំនោះ៕ 

លោក Karim Baratov មុនពេលត្រូវបានចាប់ខ្លួន
លោក Karim Baratov មុនពេលត្រូវបានចាប់ខ្លួន
លោក Karim Baratov មុនពេលត្រូវបានចាប់ខ្លួន
ទីស្នាក់ការកណ្តាលរបស់ Yahoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]