យោងទៅតាមសារព័ត៌មានរបស់បរទេសបាន ឲ្យដឹងថា តារាម៉ូដែលដ៏ល្បីរបស់ទស្សនាវដ្ដីយុវវ័យ បានបង្កភាពភ្ញាក់ផ្អើលមួយ ទូទាំងប្រទេស បន្ទាប់ពីនាងបានបង្កគ្រោះថ្នាក់ ខណៈពេលដែលនាង ស្រវឹង និង ពាក់ត្រឹមតែឈុតក្នុង។

យ៉ាងណាមិញ ណូវី អាមីឡា ដែលជាអ្នកបើកបរឡានមួយប្រភេទម៉ាក Honda Jazz បានបុកមនុស្សចំនួន ៧នាក់ នៅ Taman Sari ភាគខាងលិចនៃទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី។ ក្នុងអំឡុងពេលដែលប៉ូលីសចាប់ខ្លួននាង ត្រូវបានគេប្រទះឃើញថា នាងស្ថិតនៅក្នុងសភាពស្រវឹងជោគជាំ ហើយពាក់តែអាវនិងខោក្នុងប៉ុណ្ណោះ ទោះជាយ៉ាងណា នាងបានការពារយ៉ាងសុវត្ថិភាព ពីក្រុមប៉ូលីស។ បន្ទាប់ពីបានកើតហេតុ នាងត្រូវបានប៉ូលីសធ្វើការពិនិត្យ ទឹកនោមរបស់នាង ព្រោះមូលហេតុដែលអាច បង្កឲ្យមានគ្រោះថ្នាក់នេះ អាចបណ្ដាលមកពី ថ្នាំញៀន។ តែជាលទ្ធផលបានបញ្ជាក់ឲ្យដឹងថា នាងមិនបានប្រើប្រាស់គ្រឿងញៀននោះទេ។

ម្យ៉ាងវិញទៀត យោងទៅតាម Rikwanto បានឲ្យដឹងថា មានអ្នករងរបួសចំនួន ៧នាក់ ក្នុងអំឡុងពេលមានគ្រោះថ្នាក់ចរាចរណ៍ ដែលនៅក្នុងនោះក៏មាន ម៉ូតូ២គ្រឿង ឡានក្រុងតូច រួមទាំងអ្នកដំណើរមួយចំនួន។

ស្ថានភាពបច្ចុប្បន្ន យ៉ាងណានោះ គេមិនទាន់ដឹងច្បាស់នោះទេ។ 

តើប្រិយមិត្ដយល់យ៉ាងណា ចំពោះ តារាសិចស៊ីមួយរូបនេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]