ភ្នំពេញ៖ លោក ឆន សុវណ្ណរាជ គឺជាតារាចម្រៀងមួយរូប ក្នុងចំណោមតារាចម្រៀងជាច្រើនទៀត ដែលតែងតែបង្ហាញការដឹងគុណ និងជូនកាដូពិសេសទៅអ្នកម្តាយជារឿយៗ នៅក្នុងថ្ងៃសំខាន់ម្តងៗ។

យ៉ាងណាមិញ អ្វីដែលអ្នកគាំទ្រ សង្កេតឃើញ កាដូពិសេស ដែលលោក ឆន សុវណ្ណរាជ តែងតែជូនទៅម្តាយរបស់ខ្លួននោះ គឺជាគ្រឿងពេជ្រតែម្តង។ ហើយម្តាយរបស់លោក តែងតែពាក់វាជាប់ជានិច្ចផងដែរ។

ដោយឡែក នាពេលថ្មីៗនេះ លោក ឆន សុវណ្ណរាជ បានបង្កភាពភ្ញាក់ផ្អើលដល់ អ្នកគាំទ្ររបស់លោកមែនទែន ដោយរូបលោកបានបង្ហោះរូបជាច្រើនសន្លឹកជាមួយម្តាយ នៅផ្សារទំនើប ប៉ុន្តែម្តាយរបស់លោក នៅតែពាក់គ្រឿងពេជ្រពេញខ្លួន បើទោះជានៅខាងក្រៅក៏ដោយ។

ទោះជាយ៉ាងណាក្តី ប្រហែលនេះ គឺជាការចូលចិត្តរបស់គាត់ ដែលតែងតែពាក់គ្រឿងពេជ្រ ជាប់ខ្លួនច្រើនបែបនេះ៕ 

លោក ឆន សុវណ្ណរាជ និង ម្តាយ
លោក ឆន សុវណ្ណរាជ និង ម្តាយ
លោក ឆន សុវណ្ណរាជ និង ម្តាយ
លោក ឆន សុវណ្ណរាជ និង ម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ