ភ្នំពេញ៖ នាមួយរយៈចុងក្រោយនេះ សន្ទុះទីផ្សាររបស់ តារាចម្រៀងស្រី វីរៈ និច កាន់តែខ្លាំងឡើង ហើយគួបផ្សំ នឹងការចេញវីដេអូចម្រៀង ជាមួយនឹង ឆាយ វីរៈយុទ្ធទៀត ក្នុងបទចម្រៀង «ជម្រើសទី២» គឺកាន់តែ ធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង ល្បីរន្ទឺ។

ទន្ទឹមនឹងភាពជោគជ័យនឹងការងារសិល្បៈ តារាស្រីរូបនេះ ក៏ត្រូវចាប់អារម្មណ៍រឿងសម្ផស្សរបស់នាង ដែលស្រស់ស្អាតខ្លាំង ជាមួយនឹងទម្រង់មុខ ពងក្រពើ គួរឲ្យក្នាញ់។ ជាពិសេស នៅលើមុខរបស់នាង មិនថាច្រមុះ និងមាត់នោះទេ គឺអាចនិយាយបានថា ល្អទាំងអស់។

ក្នុងនោះដែរ កាលពីយប់មិញនេះ រូបនាង បានបង្ហោះរូបមួយសន្លឹក នៅក្នុងStory របស់នាង ដែលបង្ហាញពីសម្រស់ពិត ដោយគ្មានការផាត់មុខ លាបម្សៅនោះទេ។ ហើយរូបមួយសន្លឹកនោះ ក៏អាចបញ្ជាក់បានផងដែរថា ស្បែកមុខរបស់នាង រលោងម៉ត់ស្អាតខ្លាំងណាស់ ដូចជាសាច់មុខកូនក្មេង៕

ចង់ដឹងថាយ៉ាងណា តោះទៅមើលទាំងអស់គ្នា៖ 

រូបសម្រស់ វីរៈ និច ពេលផាត់មុខ
រូបសម្រស់ វីរៈ និច ពេលផាត់មុខ
រូបសម្រស់ វីរៈ និច ពេលផាត់មុខ
មុខហ្ស៊ីន របស់វីរៈ និច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង