ភ្នំពេញ៖ ជីវិតរបស់តារាចម្រៀងល្បីៗមួយចំនួន បើមើលពីសម្បកក្រៅពួកគេហាក់មានជីវិត ដ៏ប្រសើរនិងឡូយឆាយ ដែលធ្វើឲ្យមនុស្សមួយចំនួន លួចច្រណែនពីជីវិតរបស់ពួកគេ។

យ៉ាងណាមិញ មុននឹងតារាចម្រៀងល្បីៗ ដែលឈានជើងមកដល់ពេលនេះ ពួកគេខ្លះក៏ធ្លាប់ឆ្លងកាត់ជីវិតកម្សត់ និងមានជីវភាពលំបាកក្នុងជីវិតដូចគ្នា។

ជាក់ស្តែង នាពេលប៉ុន្មានម៉ោងមុននេះ ផ្អែកទៅលើហ្វេសប៊ុកផេក របស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ខាន់ ជេម បានបង្ហោះសាររំលឹក អំពីអតីតកាលរបស់ខ្លួន កាលពីលោកមិនទាន់ធ្វើជាតារាចម្រៀងថា៖ “អង្គុយលើក្បាលទូកបែបនេះ នឹកអនុស្សាវរីយ៍កាលពី១៩ឆ្នាំមុន ពេលដែលខ្ញុំទៅចុះទូកនៅប្រទេសថៃណាស់។ កាលដែលខ្ញុំចេញទូកដំបូងក៏ខ្ញុំអង្គុយលើក្បាលទូកបែបនេះដែរ។ កុំអស់សង្ឃឹមអោយសោះ មិនថាយើងជាកម្មករទូក រឺជាកម្មករសំណង់ ឲ្យតែយើងតស៊ូព្យាយាមគង់តែបានសម្រេច កុំបោះបង់ក្ដីស្រមៃឲ្យសោះណាបាទ”

គួរបញ្ជាក់ផងដែរថា មូលហេតុដែលតារារូបនេះ បង្ហោះសារដូច្នេះ ព្រោះលោកគ្រាន់តែចង់ទម្លាយរឿងអតីត ដែលរូបលោកធ្លាប់ជួបការលំបាកក្នុងជីវិត មុនមានភាពល្បីល្បាញដូចសព្វថ្ងៃនេះ ហើយលោកក៏ចង់ ដាស់តឿនដល់មនុស្សមួយចំនួន កុំឲ្យបោះបង់ក្តីប្រាថ្នារបស់ខ្លួនបើទោះជា ក្នុងស្ថានភាពបែបណាក៏ដោយ៕ 

ដែលលោក ខាន់ ជេម បង្ហោះ
លោក ខាន់ ជេម
លោក ខាន់ ជេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាន់ ជេមស៍