ភ្នំពេញ៖ អ្នកដឹកនាំរឿងល្បីឈ្មោះលោក ហ្វៃ សំអាង បានសាងប្រជាប្រិយភាព លើវិស័យភាពយន្ត តាមរយៈការនិពន្ធ និងដឹកនាំរឿងជាច្រើនរាប់មិនអស់ នារយៈពេលកន្លងមក។

ហើយថ្មីៗនេះលោក ហ្វៃ សំអាង ក៏កំពុងតែដឹកនាំ ដំណើរការថតរឿងខ្មែរខ្នាតធំ «កូនពស់កេងកង» របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលមានការចូលរួមសម្ដែងពីសំណាក់តារាស្រីប្រុសល្បីៗ ជាច្រើនរូប ទៀតផង។

ជាក់ស្ដែងមុននេះបន្តិច គ្រាន់តែអ្នកដឹកនាំរូបនេះ បញ្ចេញរូប ឌុច លីដា មួយសន្លឹក ចេញពីឈុតក្នុងរឿង របស់លោក លើបណ្ដាញសង្គមភ្លាម ក៏មានអ្នកគាំទ្រ ជាច្រើន ចូលមក Comment សរសើរ ព្រោះតែម្នាក់អត់ទ្រាំរង់ចាំ ទស្សនា ស្នាដៃនិពន្ធ និងដឹកនាំរឿង រូបនេះ អស់រយៈពេលជាយូរមកហើយ៕

អ្នកដឹកនាំរឿងល្បីឈ្មោះលោក ហ្វៃ សំអាង
តារាសម្ដែងកញ្ញា ឌុច លីដា
សារដែលអ្នកគាំទ្រ បានបង្ហោះ
សារដែលអ្នកគាំទ្រ បានបង្ហោះ
រូបភាពកញ្ញា ឌុច លីដា ក្នុងឈុតរឿង«កូនពស់កេងកង» ដែលលោក ហ្វៃ សំអាង បានបង្ហោះមុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា