ថៃ៖ អតីតតារាចម្រៀងវ័យជ្រេ បើនិយាយពីឈ្មោះគឺគ្រប់គ្នាប្រាកដជាស្គាល់ នាង Katreeya ដែលជាតារានៅក្នុងដួងចិត្តមហាជនតាំងពីចូលសិល្បៈដំបូង ជាមួយបទចម្រៀងពិរោះៗជាច្រើនបទ ដែលនៅតែមានការគាំទ្ររហូតមកដល់ពេលបច្ចុប្បន្ន។

ម៉្យាងវិញទៀត អ្នកគាំទ្រមានការសរសើរយ៉ាងខ្លាំងចំពោះអតីតតារាចម្រៀងមួយដួងនេះ បើទោះបីវ័យចូល៤០ឆ្នាំ ក៏ដោយចុះ ប៉ុន្តែនាងនៅតែរក្សាបានសម្រស់ដ៏ស្រស់ស្អាតក្មេងវ័យ មិនសមនឹងអាយុ ទាល់តែសោះ។

តួយ៉ាង ថ្មីៗនេះ ក៏មានការធ្លាយនូវរូបភាពមួយសន្លឹករបស់ Katreeya កាលពីនៅវ័យកុមារភាព បើប្រៀបធៀបជាមួយសម្រស់ឥឡូវនេះ គឺអត់មានការផ្លាស់ប្តូរ ឬខុសប្លែកអ្វីបន្តិចនោះទេ៕

តោះ មកទស្សនារូបភាពគួរឲ្យស្រលាញ់របស់ Katreeya កាលពីនៅក្មេងទាំងអស់គ្នា៖

Katreeya
Katreeya
Katreeya
Katreeya
Katreeya កាលនៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]