តើអ្នកដឹងទេថាម៉ាស៊ីនបោកគក់ AddWash មានប្រភពមកពីណាដែរ? អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលដឹងថា ផលិតផលនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍។

នៅពេលធ្វើការវិភាគទៅលើតម្រូវការរបស់អតិថិជននៅអាស៊ីអាគ្នេយ៍ទាក់ទងនឹងម៉ាស៊ីនបោកគក់ក្រុមហ៊ុនសាមសុង បានដឹងថាអ្នកប្រើប្រាស់ជាច្រើនតែងតែចង់បានវិធីសាស្រ្តណាមួយ ដើម្បីបន្ថែមសម្លៀកបំពាក់របស់ខ្លួននៅពេលម៉ាស៊ីនបោកគក់ចាប់ផ្ដើមដំណើរការ។ដោយឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ម៉ាស៊ីនបោកគក់ AddWash ត្រូវបានបំពាក់ជាមួយនឹងបង្អួចតូចមួយ ដែលអាចឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការថែមសម្លៀកបំពាក់ ដែលពួកគេបានភ្លេចនៅពេលម៉ាស៊ីនកំពុងដំណើរការ។

ជាលទ្ធផលម៉ាស៊ីនបោកគក់AddWashបានក្លាយជាផលិតផលដែលមានការពេញនិយមខ្លាំងបំផុត។លើសពីនេះទៅទៀតAddWashក៏បានចូលរួមការប្រកួតពានរង្វាន់ក្នុងការរចនាប្រចាំឆ្នាំនៅប្រទេសសឹង្ហបុរី ហើយក៏បាឈ្នះពានង្វាន់‘ErgonomicDesign Award’ផងដែរ។នេះបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនសាមសុងត្រូវបានអតិថិជននិយមចូលចិត្តជាច្រើន និងជាម៉ាកយីហោ ដែលពេញនិយមបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

មុខងារតម្រូវតាមការរស់នៅរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ីអគ្នេយ៍

ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចជឿជាក់ថាការយល់ដឹងពីវប្បធម៌ និងរបៀបរស់នៅពិតជាសំខាន់សម្រាប់ការបង្កើតផលិតផល និងសេវាកម្មដែលល្អបំផុតឧទាហរណ៍ដូចជាផលិតផល និងបច្ចេកវិទ្យាមួយចំនួនរបស់ក្រុមហ៊ុនសាមសុង

បច្ចេកវិទ្យា Twin Cooling SystemTM ត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់អតិថិជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាកន្លែងសម្បូរទៅដោយម្ហូបអាហារជាពិសេសបន្លែពណ៌បៃតង។

ប្រព័ន្ធTwin Cooling SystemTMរបស់សាមសុងដែលអាចគ្រប់គ្រង និងបែងចែកភាពត្រជាក់ក៏ដូចជាក្លិនម្ហូបអាហារដាច់ដោយឡែកពីគ្នាដែលធានាបានថាទឹកកកនឹងមិនមានក្លិននោះទេ។ វាក៏ពង្រីកបន្ថែមនូវកន្លែងបង្កក ដែលជាតម្រូវការសម្រាប់អ្នកប្រើប្រាស់ដូច្នេះហើយទើបធ្វើឲ្យអតិថិជនមានការពេញចិត្ត និងបង្កើនការលក់យ៉ាងខ្លាំង។

ចំណែកម៉ាស៊ីនត្រជាក់Wind-Free™ជាម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់របស់សាមសុងដែលបំពាក់ដោយបច្ចេកវិទ្យាWind-Free™ដែលអាចធ្វើឲ្យបរិយាកាសនៅខាងក្នុងផ្ទះរបស់អ្នកត្រជាក់បានល្អដោយមិនលាយឡំជាមួយនឹង ខ្យល់អាកាសនៅខាងក្រៅ។ផលិតផលដ៏ទំនើបនេះត្រូវបានរចនាឡើងស្រប តាមតម្រូវការរបស់អតិថិជននៅតំបន់អាស៊ីអាគ្នេយ៍។

កត្តាទាំងនេះធ្វើឲ្យក្រុមហ៊ុនសាមសុងឈានមុខគេក្នុងទីផ្សារតំបន់អាស៊ីអគ្នេយ៍ សំរាប់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ

សិក្សាដឹងមុនពីតម្រូវការរបស់អ្នកប្រើប្រាស់សម្រាប់ថ្ងៃអនាគត

ដើម្បីរក្សាបរិស្ថានវប្បធម៌ និងរបៀបរស់នៅរបស់អ្នកប្រើប្រាស់ក្នុងតំបន់នីមួយៗ ក្រុមការងារសាមសុង ក៏បានគិតទុកមុនពីរបៀបនៃការរស់នៅ នាពេលអនាគតនិងបង្កើតឱកាសសម្រាប់ការបង្កើតថ្មីផងដែរ។

ស្របតាមការប្តេជ្ញាចិត្តក្នុងការផ្តល់នូវភាពច្នៃប្រឌិត ប្រកបដោយអត្ថន័យទៅដល់ជីវិតប្រចាំថ្ងៃរបស់អតិថិជនសាមសុង នឹងបន្តស្វែងរកដំណោះស្រាយ ដែលប្រសើរដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនស្របតាមតម្រូវការនៃ តំបន់នីមួយៗជុំវិញពិភពលោក៕ 

កត្តាទាំងនេះធ្វើឲ្យក្រុមហ៊ុនសាមសុងឈានមុខគេក្នុងទីផ្សារតំបន់អាស៊ីអគ្នេយ៍ សំរាប់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]