អង់គ្លេស៖ ដ្រូន ត្រូវបានពួកជនល្មើស ប្រើប្រាស់ក្នុងការដឹកជញ្ជូន គ្រឿងញៀន សព្វាវុធ ក៏ដូចជាទូរស័ព្ទទាក់ទង ទៅកាន់អ្នកទោសក្នុងពន្ធធនាគារ ជារឿយៗត្រូវបានឆ្មាំគុកចាប់បានម្តងក្នុងរយៈពេល៥ថ្ងៃ។

រូបភាព៖ ដ្រូន

បើយោងតាមប្រភពសារព័ត៌មានដ៏ល្បីមួយរបស់អង់គ្លេស បានបង្ហើបឲ្យដឹងថា នៅពេលខាងមុខនេះ ខាងឆ្មាំគុក នឹងមានលទ្ធភាព ប្រើប្រាស់សត្វឥន្ទ្រីត្រដាងស្លាប ដើម្បីឆាបយកដ្រូនល្មើសច្បាប់ទាំងអស់នោះឲ្យខាងតែបាន។ ការឲ្យដឹងបែបនេះ ស្របពេល សមាជិកសភាអង់គ្លេសមួយរូប គឺលោក Sam Gyimah បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

នៅហូឡង់ ពួកគេកំពុងប្រើប្រាស់សត្វឥន្ទ្រី ដើម្បីចាប់យកដ្រូន។ ខ្ញុំប្រាកដថា នៅអង់គ្លេសនេះ ពួកយើងក៏អាចរកមធ្យោបាយមួយ ដើម្បីទម្លាក់វាមកលើដីដែរ។
សត្វឥន្ទ្រី ជាមធ្យាបាយថ្មី សម្រាប់បង្ក្រាបដ្រូនល្មើសច្បាប់

ឯាកមកមើល ខាងប៉ូលិសនៅហូឡង់ឯណោះវិញ បាននិងកំពុងធ្វើតេស្តសាកល្បង មធ្យោបាយមួយនេះ តាំងតែពីឆ្នាំ ២០១៥ មកម៉្លេះ ដែលមន្ត្រីប៉ូលិសប្រមាណ ១០០ នាក់ ត្រូវបានបង្វឹកអំពីរបៀបបញ្ជាសត្វឥន្ទ្រីស្លាប។ លោក Denis Jenus ដែលជាអ្នកនាំពាក្យមួយរូប បានឲ្យដឹងថា មធ្យោបាយនេះមិនសូវទំនើបប៉ុន្មានមែន តែវាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចាប់យកដ្រូនដែលល្មើសច្បាប់ មិនឲ្យហោះរួចខ្លួនឡើយ។

សត្វឥន្ទ្រី ជាមធ្យាបាយថ្មី សម្រាប់បង្ក្រាបដ្រូនល្មើសច្បាប់
សត្វឥន្ទ្រី ជាមធ្យាបាយថ្មី សម្រាប់បង្ក្រាបដ្រូនល្មើសច្បាប់

បើផ្អែកតាមច្បាប់ថ្មីរបស់អង់គ្លេស ស្តីអំពីការប្រើប្រាស់ដ្រូន អ្នកបញ្ជាដ្រូនទាំងឡាយ ត្រូវបានហាមឃាត់ មិនឲ្យបង្ហោះវា នៅក្បែរបរិវេណព្រលានយន្តហោះ ឬនៅរយៈកំពស់ច្រើនជាង ៤០០ហ្វុីត (១២១ម៉ែត្រ) បានឡើយ។ បន្ថែមពីលើនេះ ច្បាប់ថ្មីក៏តម្រូវឲ្យម្ចាស់ដ្រូន ត្រូវយកវាមកចុះបញ្ជី ដើម្បីធានាឲ្យបាននូវសុវត្ថិភាព ក៏ដូចជាភាពនៃការទទួលខុសត្រូវរបស់ពួកវាផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]