ថៃ៖ ជាការពិតណាស់ដែលមិនតិចឆ្នាំនោះទេ ដែលតារាសម្តែងស្រីដែលស្ថិតនៅលំដាប់កំពូលរបស់ប្រទេសថៃ Aum Patcharapa បានប្រឡូកក្នុងវិស័យសិល្បៈ រួចបានកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ រហូតមកដល់សព្វថ្ងៃនេះ។

ទោះបីវ័យជ្រេទៅហើយក៏ពិតមែន ប៉ុន្តែសម្រាប់ប្រជាប្រិយក្នុងការចងទំនាក់ទំនង Aum ឲ្យទៅសម្តែង រឺចូលរួមកម្មវិធីអ្វីមួយ នៅតែមានដដែល និងស្ថិតក្នុងតម្លៃខ្លួនខ្ពស់ជានិច្ច។

Aum Patcharapa កាលចូលសម្តែងដំបូងៗ
Aum Patcharapa កាលចូលសម្តែងដំបូងៗ
Aum Patcharapa កាលចូលសម្តែងដំបូងៗ

ម៉្យាងវិញទៀត Aum ត្រូវបានគេដឹងថាជាតារាសម្តែងស្រីប្រចាំទូរទស្សន៍ប៉ុស្តិ៍ លេខ៧ជាច្រើនឆ្នាំមកហើយ។ បើទោះបីជាពេលនេះ កុងត្រារវាងនាង និងទូរទស្សន៍បុស្តិ៍នេះ បានបញ្ចប់ទៅហើយមែន តែ Aum នៅតែអាចទទួលបានការថតរឿងភាគក្នុង១ឆ្នាំ ១រឿង ពីទូរទស្សន៍បុស្តិ៍នេះដូចដើម។

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះក៏ជាថ្ងៃគម្រប់ខួប ៥០ឆ្នាំរបស់ទូរទស្សន៍លេខ៧ ដែលក្នុងនោះ Aum ក៏បានចេញជាវីដេអូនិយាយពីប្រវត្តិការសម្តែងរបស់ខ្លួនតាំងពីចូលសិល្បៈដំបូងៗផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Aum Patcharapa
Aum Patcharapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]