ថៃ: ក្រោយពេលទំនាក់ទំនងស្នេហារបស់ Bella និងWeir បានបែកធ្លាយជារួចមក ថ្មីៗនេះ រឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ ក៏កាន់តែមានប្រជាប្រិយភាពខ្លាំងពីសំណាក់ អ្នកគាំទ្រជាច្រើន។ ព្រោះថា ថ្វីបើ ទំនាក់ទំនងស្នេហារបស់ពួកគេ មានរយៈពេលយូរឆ្នាំ មកហើយ តែបើក្រឡេកមកមើលសកម្មភាព ឬរូបថតជាប្រភេទគូស្នេហ៍ជាមួយគ្នាវិញ ហាក់បីដូចជាសឹងតែ មិនមានសោះឡើយ។

តែយ៉ាងណាមិញ កាលពីប៉ុន្មានថ្ងៃមុននេះ ក៏មានការបែកធ្លាយនូវរូបថតជាច្រើនសន្លឹកដែលជាប្រភេទគូស្នេហ៍ របស់អ្នកទាំងពីរ យ៉ាងស្អិតរមួតជាមួយគ្នា ហើយវាក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន របស់ពួកគេ មានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះរឿងនេះ។

ដូច្នោះ នេះក៏ជាការបង្ហាញតូចមួយ ពីទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរ ទៅកាន់ មហាជនជាច្រើនរាប់លាននាក់ថា ពួកគេទាំងពីរពិតជាស្រលាញ់គ្នាដល់កម្រិតណា៕

ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួនរបស់ពួកគេទាំងពីរ៖

រូបថតស្អិតរមួតរបស់អ្នកទាំងពីរ
រូបថតស្អិតរមួតរបស់អ្នកទាំងពីរ
Bella និងWeir
Bella និងWeir
Bella និងWeir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]