ភ្នំពេញ៖ តារាចម្រៀងសម្លេងស្អក ប្រចាំផលិតកម្មថោន លោក ខេម ទម្រាំដែលលោក មានឈ្មោះបោះសម្លេង និងត្រូវបានទទួលស្គាល់ពីមហាជន ទូទាំងប្រទេសគឺមិនមែន ជារឿងមួយងាយស្រួលនោះឡើយ ព្រោះលោកត្រូវតស៊ូពុះពារ រហូតលោកមានថ្ងៃនេះ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ ផ្អែកទៅលើផេកហ្វេសប៊ុក របស់លោកខេម បានបង្ហោះសារមួយឃ្លា ដោយរំលឹកអំពីអតីតកាល ដ៏ជូរចត់របស់លោកថា៖ “ខ្ញុំឡើងមកដល់ទីខ្ពស់ នឹកឃើញពេលខ្ញុំបានមកដល់ភ្នំពេញដំបូង កុំថាទីខ្ពស់លើអាគារនេះ សូម្បីតែមុខផ្ទះគេនិងក៏មិនបានទៅក្បែរផង។ មនុស្សគេមិនឲ្យមើលងាយគ្នាទេ”

ដូច្នេះទាំងនេះ បានបញ្ជាក់ឲ្យឃើញថាទម្រាំលោក អាចមានថ្ងៃនេះ លោកត្រូវជំនះឧបសគ្គជាច្រើន ទាំងភាពក្រីក្រ ទាំងមានមនុស្សចាំមើលងាយ មិនឲ្យតម្លៃសូម្បីតែ មុខផ្ទះគេ ក៏គេមិនចង់ឲ្យឈរក្បែរទៀតផង៕ 

សារដែលលោកខេមបង្ហោះ
លោក ខេម
លោក ខេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម