ខេត្តត្បូងឃ្មុំ៖ កាលពីយប់មិញនេះ យើងឃើញមង្គលការរបស់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ នៅឯខេត្តត្បូងឃ្មុំ បានរៀបចំធ្វើពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកអធម ដោយបានអញ្ជើញភ្ញៀវកិត្តិយសមកចូលរួមយ៉ាងច្រើនកុះករ។

ជាពិសេស ការរៀបចំតុបតែងទីកន្លែង សម្រាប់រៀបអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាថ្មីមួយគូនេះ គឺបានតុបតែងឡើងយ៉ាងល្អបំផុត។

នៅក្នុងនោះ យើងឃើញកន្លែងពិធី គឺជាផ្ទះឈើបុរាណមួយខ្នងយ៉ាងធំ ដែលតែងលម្អទៅដោយផ្កាស្រស់ និងមានបំពាក់អំពូលភ្លើងចម្រុះពណ៌ សុទ្ធតែមានភាពអស្ចារ្យទាំងអស់ ប្រៀបបានដូចជានៅលើឋានសួគ៌ដូច្នោះដែរ។

ទន្ទឹមនឹងនេះក៏មានការចូលរួមពីតារាៗប្រុសស្រីនៅក្នុងផលិតកម្មរស្មីហង្សមាសផងដែរ ដែលរួមមានដូចជាលោក ឆន សុវណ្ណរាជ អ្នកនាង ខាត់ សុឃីម ព្រមទាំងអ្នកនាង ចាន់ កែវនិមល លោក ជា វិបុល ផងដែរ៕

ទស្សនាកម្រងរូបភាព ដែលបានដកស្រង់ចេញពីហ្វេសប៊ុក One Memory ដូចខាងក្រោមនេះ៖  

ផ្ទះរៀបចំពិធីអាពាហ៍ពិពាហ៍នៅខេត្តត្បូងឃ្មុំ
ការតុបតែង នៅក្នុងពិធីអាពាហ៍ពិពាហ៍
ការតុបតែងយ៉ាងអស្ចារ្យ នៅក្នុងពិធីអាពាហ៍ពិពាហ៍
ការតុបតែងយ៉ាងអស្ចារ្យ នៅក្នុងពិធីអាពាហ៍ពិពាហ៍
ការតុបតែងយ៉ាងអស្ចារ្យ នៅក្នុងពិធីអាពាហ៍ពិពាហ៍
អ្នកនាង និមល និងលោក ជា វិបុល
អ្នកនាង ខាត់ សុឃីម នៅក្នុងពីធីមង្គលការយប់មិញ
តារាហង្សមាសចូលរួមក្នុងពិធីមង្គលការយប់មិញនៅត្បូងឃ្មុំ
ផ្ទះដ៏ស្រស់ស្អាត ដែលរៀបចំពិធីមង្គលការនៅខេត្តត្បូងឃ្មុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល