អាល់ហ្សេរីៈ យោងតាមទីភ្នាក់ងារព័តមានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១២ថា តំណែងបវរ កញ្ញាចក្រវាឡិ៍ឆ្នាំ២០១២ បានទៅលើនាង យ៉េស្មីន ប៊ែលគៀ “Yasmine Belkhir” មកពីប្រទេស អាល់ហ្សេរី ។

កាលពីថ្ងៃម្សិលមិញ នៅឯសណ្ឋាគារ ហ៊ីលតុន “Hilton ” ក្នុងប្រទេសអាល់ហ្សេរី បានប្រារព្វពិធីជ្រើសរើសបវរ កញ្ញាចក្រវាឡិ៍ សម្រាប់ឆ្នាំ២០១២ នៅរដ្ឋធានី នៃប្រទេស អាល់ហ្សេរី អ្នកដែលទទួលបានតំណែង និងទទួលគ្រង ម្កុដ ត្រូវធ្លាក់ទៅលើកញ្ញា យ៉េស្មីន ប៊ែលគៀ ក្នុងចំណោមបវរកញ្ញាចូលរួមជាច្រើនរូប ។

គួរបញ្ជាក់ថា នាង យ៉េស្មីន ជានារីម្នាក់ដែលរូបសម្រស់ស្រស់ស្អាត ជាងគេក្នុងចំណោមបវរកញ្ញា ដែលចូលរួមនិង រូបសម្រស់ស្រស់ស្អាត ។

កម្មវិធីជ្រើសរើសបវរកញ្ញាចក្រវាឡិ៍នេះ រៀបចំឡើងដោយទស្សនាវដ្ដីល្បីមួយឈ្មោះថា ឌីហ្សេរៀត “Dzeriet ” និងសហការជាមួយសហព័ន្ធ និសិត្សមកពីសាកលវិទ្យាល័យ បាប់ អែហ្សួ នោក្នុងប្រទេសអាល់ហ្សេរី ៕

 
 
 
 
ប្រែសម្រួលៈ សុបញ្ញវ័ន្ថ
ផ្តល់សិទ្ធដោយ ដើមអម្ពិល
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]