ភ្នំពេញ៖ មិនប៉ុន្មាននាទី មុននេះ ផេកផ្លូវការរបស់ផលិតកម្មហង្សមាស បានបង្ហោះបទថ្មី ដែលមានចំណងជើងថា «អារម្មណ៍ឆ្កួត» របស់តារាចម្រៀងរ៉េប រាងខ្ពស់សង្ហា ងួន ចាន់ដេវីត លើបណ្ដាញសង្គម។

អ្វីដែលជាទីចាប់អារម្មណ៍ ចំពោះបទថ្មីមួយនេះ ពិតជាមានអត្ថន័យប្លែក បើនិយាយពីភ្លេងវិញក៏ពិរោះ ញាក់កន្ត្រាក់អារម្មណ៍ ស្ដាប់ហើយត្រូវចិត្តមិត្តៗយុវវ័យ ដែលនិយមចូលចិត្តរាំលេងកម្សាន្ត តែម្ដង។

គួរបញ្ជាក់ដែរថា ចំពោះបទ «អារម្មណ៍ឆ្កួត» នេះគឺជាស្នាដៃ និពន្ធនិងច្រៀង ដោយផ្ទាល់ពី កម្លោះសង្ហា ដេវីត ហើយទេពកោសល្យរបស់តារារូបនេះ ពិតជាគួរឲ្យសរសើរណាស់ ព្រោះមិនត្រឹមតែចេះ ច្រៀងបានពិរោះទេ សូម្បីទឹកដៃសរសេរ បទចម្រៀង ក៏មិនអន់ដែរ ៕

ចង់ដឹងថា បទថ្មីរបស់ ដេវីត ឡូយយ៉ាងណា? ស្ដាប់ទាំងអស់គ្នា៖ 

តារាចម្រៀងរ៉េប រាងខ្ពស់សង្ហា ងួន ចាន់ដេវីត
តារាចម្រៀងរ៉េប រាងខ្ពស់សង្ហា ងួន ចាន់ដេវីត
តារាចម្រៀងរ៉េប រាងខ្ពស់សង្ហា ងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត