(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានបង្ហោះចម្រៀងមួយបទ តាមរយៈបណ្ដាញយូធូប និង បណ្ដាញអ៊ីនធើណេត មានចំណងជើងថា «ទឹកភ្នែកប្រុសសង្ហា»។ អ្វីដែលមហាជនមានការងឿងឆ្ងល់ និងចាប់អារម្មណ៍នោះ ត្រង់ថា ចម្រៀងមួយបទនេះ មានការចូលរួមបកស្រាយដោយតារាចម្រៀងរហូតដល់ទៅ២រូប មានកម្លោះរូបសង្ហា លោក សុវត្ថិ មុន្នីវណ្ណ និង តារាចម្រៀងប្រចាំផលិតកម្មថោន លោក គូ ម៉ា ដោយក្នុងចំណោមតារាចម្រៀងទាំងពីរដួងនេះ មហាជនបានដាក់សំណួរថា តើតារាចម្រៀងមួយណា គឺជាម្ចាស់សំនៀងដើម ពិតប្រាកដ?

ពាក់ព័ន្ធនឹងសំណួរខាងលើ មិនទាន់មានការបកស្រាយពីសាមីខ្លួន ដែលបានបកស្រាយចម្រៀង «ទឹកភ្នែកប្រុសសង្ហា» នៅឡើយទេ ប៉ុន្តែប្រភពអ្នកជិតស្និទ្ធនឹងលោក ព្រាប សុវត្ថិ ធ្លាប់បានអះអាងយ៉ាងច្បាស់ថា បទចម្រៀង «ទឹកភ្នែកប្រុសង្ហា» មិនមែនជាការបកស្រាយរបស់លោក សុវត្ថិ មុន្នីវណ្ណ នោះទេ។

ទោះបីជាមានការបកស្រាយ ពីសំណាក់អ្នកជិតស្និទ្ធរបស់លោកក្រុមគ្រួសារត្រកូល«សុវត្ថិ» យ៉ាងណាក្ដី ប៉ុន្តែគេសង្កេតឃើញថា ចម្រៀងមួយបទនេះ គ្រាន់តែដាក់រូបភាពរបស់លោក សុវត្ថិ មុន្នីវណ្ណ ភ្លាម មានអ្នកចូលមើលរហូតដល់ទៅ ១លាននាក់ឯណោះ មិនត្រឹមតែប៉ុណ្ណោះ មានការចែករំលែកតៗគ្នាពាសពេញបណ្ដាញហ្វេសប៊ុក។

មានមហាជន បាននិយាយតៗគ្នាថា ដោយសារតែ លោក សុវត្ថិ មុន្នីវណ្ណ ត្រូវបានគេចាត់ទុកជាតារាមានប្រជាប្រិយភាព និង កំពុងទទួលបានការស្រឡាញ់ ពីសំណាក់អ្នកគាំទ្រ ទើបបានជាលោកតែងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជនគ្រប់ស្រទាប់វ័យ។ ហើយទស្សនិកជន ពិតជាចង់ទស្សនា និង ស្ដាប់នូវសម្លេងដ៏ពីរោះរបស់កម្លោះមានមន្តស្នេហ៍រូបនេះណាស់ ព្រោះកន្លងមក កម្លោះសង្ហារូបនេះមិនដែលធ្លាប់បកស្រាយចម្រៀងជាភាសាខ្មែរនោះទេ លោកតែង Cover បទចម្រៀងជាភាសាបរទេស ប៉ុន្តែបើសិនជាច្រៀងជាភាសាខ្មែរ មិនជាពិរោះយ៉ាងណាទេ។

យ៉ាងណាមិញ មិនថាតារាចម្រៀងរូបណាបកស្រាយចម្រៀង «ទឹកភ្នែកប្រុសសង្ហា»នោះទេ សុទ្ធសឹងតែមានការចាប់អារម្មណ៍មួយបែបម្នាក់ ព្រមទាំងនៅតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អ្នកនិយមលេងបណ្ដាញហ្វេសប៊ុកដដែល។

ចង់ដឹងថា សម្លេងរបស់តារាចម្រៀងរូបសង្ហានៅក្នុង បទ«ទឹកភ្នែកប្រុសសង្ហា» មានអត្ថន័យ និង ពីរោះយ៉ាងណានោះ សូមរីករាយសណ្ដាប់ចម្រៀងជាមួយKhmertalking ទាំងអស់គ្នា៖

សុវត្ថិ មុន្នីវណ្ណ
សុវត្ថិ មុន្នីវណ្ណ
គូម៉ា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ