យោងតាមប្រភពពត៌មានពីគេហទំព័រ EMIRATES របស់ប្រទេស អារ៉ាប់ បានអោយដឹងថា  ប៉ូលីសបាន ធ្វើការចាប់ខ្លួនបុរស ៤នាក់ ព្រោះតែពួកគេបានចាប់ពង្រត់ និង បានរំលោភ លើនារីអាយុ ១៧ឆ្នាំ ម្នាក់។

តាមរបាយការណ៍របស់ ប៉ូលីសបានអោយដឹងថា ជនរងគ្រោះ មានអាយុ ១៧ឆ្នាំ មកពី ប្រទេស មីយ៉ាន់ម៉ា និងបានរៀបការរួចហើយ ចំណែកជនល្មើស មានគ្នា ៤នាក់ ដែលក្នុងចំណោមពួកគេ មាន ៣នាក់ ជាជនជាតិ អារ៉ាប់ និងម្នាក់ទៀត ជាជនជាតិ ដូចជនរងគ្រោះដែរ។

នារីរងគ្រោះ បានបញ្ជាក់ប្រាប់ប៉ូលីសថា មានសាច់ញាតិនាងម្នាក់បានគោះទ្វាររកនាង និងប្រាប់នាងអោយរួមដំណើរជាមួយគេ ដើម្បីទៅលេងម្តាយរបស់នាង ព្រោះផ្ទះរបស់គេក៏ នៅជិតផ្ទះម្តាយរបស់នាងដែរ។ នាងបានបន្តថា នៅពេលដែលនាង ចេញដំណើរ និងចូលទៅ ក្នុងឡានគឺមានបុរស ៣នាក់ផ្សេងទៀត រួមដំណើរជាមួយនាងផងដែរ។ បន្ទាប់មក ពួកបុរស ជនជាតិអារ៉ាប់ បានចាប់ខ្ទប់មាត់នាងមិនអោយស្រែក និង បាននាំនាង ទៅទីទួល ដាច់ស្រយាលមួយ ដែលជាកន្លែងដែលពួកគេធ្វើការចាប់រំលោភនាង។ បន្ទាប់ពីរំលោភ នាងរួច ពួកគេបានធ្វើការគំរាមនាង មិនអោយប្រាប់ប៉ូលីស និងគ្រួសាររបស់នាង មិនដូច្នោះ ទេ គេនឹងសម្លាប់នាងចោល ហើយនាងក៏ត្រូវបានអ្នកចាប់រំលោភទាំងនេះ ដោះលែងឲ្យមានសិទ្ធសេរីភាព។ ដោយសារតែមានខ្លាច បុរសទាំងនេះ មកធ្វើបាបនាងទៀត នាងក៏រត់ប្ដឹងប៉ូលីស ពីអ្វីដែលបានកើតឡើងចំពោះនាង។ 

យ៉ាងណាមិញ នាងបាននិយាយបន្ថែមទៀតថា នាងទើបតែរៀបការថ្មីៗនេះ ហើយនាងមានការភ័យព្រួយជាខ្លាំង ខ្លាចប្តីនាងសុំលែងលះ បន្ទាប់ពីគាត់ដឹងពីហេតុការណ៍ដ៏អាក្រក់នេះ។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]