ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មី ដែលជាម្ចាស់ជ័យលាភី The Voice Kid Cambodia រដូវកាលទី១ ពេជ្រ ថៃ មិនត្រឹមតែមានសមត្ថភាពគួរឲ្យកោតសរសើរ ទាំងវ័យក្មេងនោះទេ ប៉ុន្តែប្អូនថែមទាំងមានចរិតរួសរាយ ចេះគួរសម និងចេះគោរពចាស់ទុំថែមទៀតផង ហេតុដូច្នេះហើយ ទើបធ្វើឲ្យប្រជាប្រិយភាពរបស់ប្អូន កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ដោយឡែក នាពេលថ្មីៗនេះ មានវីដេអូមួយរបស់ ពេជ្រ ថៃ ដែលត្រូវបានគេលួចថត ហើយបង្ហោះចូលបណ្តាញសង្គម ពេលដែលថៃ កំពុងត្រូវបានគេធ្វើម៉ូតសក់ឲ្យ។

យ៉ាងណាមិញ ផ្អែកទៅលើវីដេអូមួយនោះផងដែរ បានឲ្យឃើញថា កាយវិការនិងចរិត ដ៏ក្រមិចក្រមើម របស់ប្អូន មើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ ពាក្យសម្តីកំប្លែងរបស់ប្អូន បានធ្វើឲ្យមនុស្សជុំវិញខ្លួន សើចសប្បាយនិងកាន់តែចូលចិត្តប្អូនបន្ថែមទៀត៕

ចង់ដឹងថាពេលធ្វើសក់ ពេជ្រ ថៃ គួរឲ្យស្រលាញ់ប៉ុណ្ណានោះ តោះទស្សនាវីដេអូខាងក្រោម៖ 

ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ