ភ្នំពេញ៖ រឿងភាគខ្មែរ «សិសិររដូវក្នុងបេះដូង» នៅតែជាចំណាប់អារម្មណ៍ របស់ទស្សនិកជន បើទោះបីជារឿងនេះ ទទួលរងការរិះគន់ ដោយសារតែម៉ោងចាក់ផ្សាយតិចជាង ម៉ោងពាណិជ្ជកម្មក៏ដោយ។

ដោយឡែក ប្រិយមិត្តដែលជាអ្នកគាំទ្រ រឿងភាគមួយនេះ ពិតជាជ្រាបច្បាស់ហើយថា តួឯកស្រីឈ្មោះ លីនី ដែលសម្តែងដោយ កញ្ញា សុគន្ធ និសា នៅក្នុងសាច់រឿង មានខ្សែជីវិកម្សត់ និងមានអ្នកធ្វើបាប ហើយមិនតែប៉ុណ្ណោះទស្សនិកជនមួយចំនួន ស្ទើរតែទប់ទឹកភ្នែកមិនបាន ពេលដែលឈុតកម្សត់របស់ លីនី ចេញមកម្តងៗ។

យ៉ាងណាមិញ នាពេលថ្មីៗនេះ មានផេកហ្វេសប៊ុកមួយ បានបង្ហោះរូបក្រៅឆាក រឿង«សិសិររដូវក្នុងបេះដូង» របស់កញ្ញា សុគន្ធ និសា និងតួអង្គផ្សេងទៀត ដែលធ្វើឲ្យអ្នកគាំទ្រ ចង់ដាច់ផ្ងារ ពេលដែលឃើញរូបនោះហើយ ព្រោះថាលីនីនៅក្រៅឆាក មិនកម្សត់ និងគួរឲ្យអាណិត ដូចលីនីក្នុងរឿងនោះទេ។

គួរបញ្ជាក់ផងដែរថា ទាំងនេះគឺគ្រាន់តែ ជាការថតរូបលេងសើច របស់កញ្ញា សុគន្ធ និសា ជាមួយក្រុមការងារ បន្ទាប់ពីសម្រាកពីការថតតែប៉ុណ្ណោះ៕ 

រូបថតបែបលេងសើចរបស់កញ្ញា សុគន្ធ និសា ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល
កញ្ញា សុគន្ធ និសា
កញ្ញា សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា