សហរដ្ឋអាមេរិក៖ កម្មវិធីការប្រកួតសម្រស់លំដាប់ ពិភពលោក Miss Universe 2017 កំពុងដំណើរមកដល់វគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើលើទឹកដីសហរដ្ឋអាមេរិក ។ ហើយបន្តិចទៀតនេះទស្សនិកជន និងបានជ្រាបថា បវរកញ្ញា ប្រទេសណា ដែលមានវាសនា បានមកុដ Miss Universe 2017។

ជាក់ស្ដែង មុននេះPage ផ្លូវការរបស់ទូរទស្សន៍ ហង្សមាស ក៏បានធ្វើការLive បន្តផ្ទាល់កម្មវិធីនេះលើបណ្ដាញសង្គម ជាលទ្ធផល ដែលគួរឲ្យសោកស្ដាយក្នុងវគ្គជម្រុះ ចំពោះកញ្ញា ប៊ី សុធារី បេក្ខភាពតំណាងកម្ពុជា មិនបានជាប់ទៅកំពូល Top10 នោះទេ ។

យ៉ាងណាមិញ បើទោះជាបវរកញ្ញា កម្ពុជាមិនទទួលបានជោគជ័យ តែអ្នកគាំទ្រប្រុសស្រី នៅតែបន្តលើកទឹកចិត្ត ព្រោះគ្រប់គ្នាបានដឹងហើយថា កញ្ញា ប៊ី សុធារី ពិតជាបាន ខិតខំ ប្រឹងប្រែងអស់ពីលទ្ធភាពសម្រាប់ការប្រកួតមួយនេះ។

ចង់ជ្រាបច្បាស់ទស្សនា វីដេអូ ទាំងអស់គ្នា៖ 

កញ្ញា ប៊ី សុធា បេក្ខភាពតំណាងកម្ពុជា
សារដែកញ្ញា ប៊ី សុធា បេក្ខភាពតំណាងកម្ពុជា បង្ហាញអារម្មណ៍ លើបណ្ដាញសង្គម
កញ្ញា ប៊ី សុធា បេក្ខភាពតំណាងកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី