អាល្លឺម៉ង់៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ដ៏ល្បីល្បាញ Volkswagen បានគ្រោងផលិតឡានអគ្គិសនីរបស់ខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

កាលពីថ្មីៗនេះ ក្រុមហ៊ុន Volkswagen (VW) បានប្រកាសថាពួកគេមានផែនការចំណាយប្រាក់ជាង ៤០ពាន់លានដុល្លារ នៅចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០២២សម្រាប់ការអភិវឌ្ឍន៍លើរថយន្តអគ្គិសនី រថយន្តស្វយ័ត និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត។ ប្រាក់មួយចំនួនធំក្នុង ៤០ពាន់លានដុល្លារនេះ ក៏នឹងត្រូវចំណាយទៅលើការអភិវឌ្ឍន៍ឡានរបស់ខ្លួនឲ្យទៅជាឡានអគ្គិសនី ឬឡានកូនកាត់ផងដែរ។

យោងតាមរបាយការណ៍របស់ Reuters នាយកប្រតិបត្តិនៃក្រុមហ៊ុន VW លោក Matthias Mueller បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «បន្ទាប់ពីផែនការត្រូវបានអនុម័ត ក្រុមហ៊ុន Volkswagen នឹងក្លាយជាក្រុមហ៊ុនលេខ១ នៅលើពិភពលោកក្នុងការផលិតឡានអគ្គិសនីក្នុងនៅឆ្នាំ ២០២៥»៕

ឡានអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen
ឡានអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen
ឡានអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen
ឡានអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen
ឡានអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen
ឡានអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]