ភ្នំពេញ៖ ពិធីមង្គលការរបស់កវីនិពន្ធល្បីឈ្មោះលោក សុខ ជំនោរ ទើបតែបញ្ចប់ទៅយ៉ាងរលូន នាយប់មិញនេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីតារាប្រុសស្រីជាច្រើននាក់ផងដែរ។

ជាក់ស្តែង ដូចដែលប្រិយមិត្តបានជ្រាបហើយថា ក្នុងយប់ថ្ងៃមង្គលការភាគច្រើន តែងតែមានការបោះបាច់ផ្កា ពីកូនកម្លោះកូនក្រមុំ ទៅឲ្យអ្នកដែលនៅលីវ រង់ចាំចាប់ដើម្បីផ្តល់សំណាងថា អ្នកនោះនឹង ជាអ្នករៀបការបន្ត។

យ៉ាងណាមិញ នាយប់មិញនេះ ក៏មានការបោះបាច់ផ្កាពី លោក សុខ ជំនោរ និងភរិយាដូចគ្នា។ ហើយអ្វីដែលកាន់តែពិសេស អ្នកដែលចាប់បានបាច់ផ្កានោះ គឺតារាសម្តែងរូបសង្ហាលោក ប៉ែន ចំរ៉ុង។

ក្នុងនោះផងដែរ លោក ប៉ែន ចំរ៉ុង ក៏បានសម្តែងក្តីរំភើប ពេលដែលលោក ជាមនុស្សម្នាក់ ដែលអាចចាប់បាន បាច់ផ្កាដ៏ពិសេសនៅក្នុងថ្ងៃមង្គលការរបស់លោក សុខ ជំនោរ៕ 

លោក ប៉ែន ចំរ៉ុង ពេលចាប់បានបាច់ផ្កា
លោក ប៉ែន ចំរុងពេលចូលរួមមង្គលការលោក សុខ ជំនោរ
លោក ប៉ែន ចំរុងពេលចូលរួមមង្គលការលោក សុខ ជំនោរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]