ភ្នំពេញ៖ លោក ស៊ុវត្ថិ លីបតាប៉ានលុប (Suwat Liptapanlop) ប្រធានទីប្រឹក្សាគណៈកម្មការរៀបចំការប្រកួត THAI FIGHT បានទទួលស្វាគមន៍ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានផ្ដល់កិត្តិយសជាគណៈអធិបតីបើកការប្រកួត “THAI FIGHT 2017” វគ្គជម្រុះជុំទី១ គឺ "KHMER - THAI FIGHT" ដោយមានវត្តមាន លោក ថូស៊ីអាគិ ម៉ាអេខាវ៉ា (Toshiaki Maekawa) អគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Co., Ltd ដែលជាអ្នកឧបត្ថម្ភធំសម្រាប់ការប្រកួត។

ក្នុងនោះ កីឡាករថៃ សេនសាថាន ភី.ខេ សេនឆៃ មួយថៃ យីម (Saensatharn P.K. Saenchai Muaythaigym) ជាម្ចាស់ជើងឯក ISUZU CUP SUPER FIGHT 2017 និងកីឡាករល្បីៗជាច្រើនទៀត នឹងឡើងប្រកួតលើសង្វៀនកិត្តិយស ដើម្បីដណ្ដើមពានរង្វាន់ព្រះរាជទានពីព្រះបាទ ភូមិបុល អាឌុលយ៉ាដេត និងព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន ដោយអ្នកគ្រងតំណែងជើងឯក “THAI FIGHT 2017” នឹងទទួលបានរង្វាន់រថយន្ត ភីកអាប់ “ISUZU D-MAX” ព្រមជាមួយប្រាក់សុទ្ធសរុបជាង ៤លានបាត (ស្មើនឹងជាង ៤៩២លានរៀល)។ កម្មវិធីប្រកួតនេះនឹងរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ

ក្រុមហ៊ុន ISUZU នឹងនាំកីឡាករថៃ សេនសាថាន ភី.ខេ សេនឆៃ មួយថៃយីម (Saensatharn P.K. Saenchai Muaythaigym) មកកាន់សង្វៀនកណ្ដាលទីក្រុងភ្នំពេញក្នុងកម្មវិធី “THAI FIGHT 2017” ជុំទី១

ក្រុមហ៊ុន ISUZU បានចូលរួមរៀបចំការប្រកួតប្រដាល់ក្បាច់គុនថៃលំដាប់ពិភពលោក “THAI FIGHT 2017” វគ្គជម្រុះជុំទី១ គឺ “KHMER - THAI FIGHT” ដោយនាំយកកីឡាករ “សេនសាថាន ភី.ខេ សេនឆៃ មួយថៃយីម” ម្ចាស់ជើងឯក ISUZU CUP SUPER FIGHT 2017 មកប្រកួតលើសង្វៀនកិត្តិយស ដើម្បីដណ្ដើមពានរង្វាន់ព្រះរាជទានពីព្រះបាទ ភូមិបុល អាឌុលយ៉ាដេត និងព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន ដោយមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ ផ្ដល់កិត្តិយសចូលរួមជាគណៈអធិបតីក្នុងការបើកការប្រកួត នៅពហុកីឡាដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ។

ការប្រកួតប្រដាល់ក្បាច់គុនថៃលំដាប់ពិភពលោក “THAI FIGHT 2017” វគ្គជម្រុះជុំទី១ គឺជាការជួបគ្នាដ៏អស្ចារ្យរវាងអ្នកប្រដាល់មកពីប្រទេសផ្សេងៗចំនួន ១៦រូប សរុប ៨គូ ដោយគូសំខាន់ប្រចាំកម្មវិធីគឺជាការជួបគ្នារវាងម្ចាស់ជើងឯកពានរង្វាន់ ISUZU CUP SUPER FIGHT “សេនសាថាន ភី.ខេ សេនឆៃ មួយថៃយីម” ជាមួយ កីឡាករ ទីអាកូ កួឡាតេ (Thiago Goulate) មកពីប្រទេសប្រេស៊ីល ទម្ងន់មធ្យម ៧០គ.ក ព្រមជាមួយវត្តមានកីឡាករប្រដាល់ដ៏ល្បីល្បាញ៤រូបពីប្រទេសកម្ពុជា រួមមាន ពេជ្រ ម្ចេសខ្មាំង, ឃឹម ឌីម៉ា, មឿន សុភា និង ឡៅ ចិត្រា រួមជាមួយកីឡាករប្រដាល់ថៃដូចជា សេនឆៃ ភី.ខេ សេនឆៃ មួយថៃយីម (Saenchai P.K Saenchai Muaythaigym), ប៉.ត.ថ ពេជ្រ រុងរឿង (P.T.T Petch Rung Ruang) និង សុត សាខន ស គ្លិនមី (Sudsakorn Sor Klinmee)។

សម្រាប់ការប្រកួត “THAI FIGHT 2017” វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចំណែកវគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ដោយជើងឯកពានរង្វាន់ “THAI FIGHT 2017” ម្នាក់ៗ នឹងទទួលបានរង្វាន់រថយន្ត ភីកអាប់ “ISUZU D-Max” ព្រមជាមួយប្រាក់សុទ្ធ ១លានបាត (ស្មើនឹង ១២៣លានរៀល)។ ចំណែកជើងឯករងនឹងទទួលបានប្រាក់សុទ្ធ ៣សែនបាត(ស្មើនឹងជាង ៣៧០លានរៀល) ដែលសរុបរង្វាន់ជាទឹកប្រាក់សុទ្ធទាំងអស់គឺជាង ៤លានបាត(ស្មើនឹងជាង ៤៩២លានរៀល)។

ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ
ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ

១. ហេតុអ្វីបានជាក្រុមហ៊ុន Isuzu គាំទ្រដល់កម្មវិធី Thai Fight ?

ពួកយើងបានរៀបចំកម្មវិធីប្រដាល់ដែលមានឈ្មោះថា Isuzu Cup អស់រយៈពេលជាង 28 ឆ្នាំមកហើយ ដែលជាកម។វិធីផ្សាយផ្ទាល់រយៈពេលវែង និងជាកម្មវិធីប្រដាល់ដែលមានប្រជាប្រិយភាពជាងគេនៅប្រទេសថៃ ហើយក្មុងឆ្នាំ ២០១០ យើងមានបំណងលើកតំកើងកម្មវិធីប្រដាល់មួយនេះទៅកាន់ឆាកអន្តរជាតិផងដែរ៕ ដូច្នេះហើយយើងចូលរួមកម្មវិធី នេះក្នុងនាមជាអ្នកឧបត្ថមនៃកម្មវិធីប្រដាល់លក្ខណៈអន្តរជាតិនេះ។ជាងនេះទៅទៀតជើងឯក Isuzu Cup របស់យើងក៏បានចូលរួមជាតំណាងឲ្យប្រទេសថៃផងដែរ។

២ . ហេតុអ្វីបានជា Thai Fight 2017 ជ្រើសរើសទីតាំងប្រកួយនៅរាជធានីភ្នំពេញ?

គឺដើម្បីជាការបង្កើននូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ ឲ្យកាន់តែជិតស្និត ក៏ដូចជាជួយឲ្យអតិថិជនរបស់ Isuzu នៅកម្ពុជាស្គាល់ពីស្លាកសញ្ញានេះកាន់តែច្បាស់ផងដែរ។ យើងនៅចាំ កែវ រំចង់ដែលជាកីឡាករប្រដាល់ដ៏ល្បីល្បាញនៅកម្ពុជា ដែលបានបង្ហាញការប្រដាល់តស៊ូ ជាមួយកីឡាករថៃ Iquezang ក្នុងកម្មវិធី Thai Fight ក្នុងខែធ្នូ ឆ្នាំ ២០១៦ កន្លងមក។

ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ
ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ

ប្រវត្តិនៃការប្រកួត “THAI FIGHT”

នៅឆ្នាំ២០១០ ក្រុមហ៊ុន ISUZU បានចូលរួមជាអ្នកឧបត្ថម្ភធំក្នុងការប្រកួតប្រដាល់ក្បាច់គុនអន្តរជាតិ “THAI FIGHT” ដោយនាំមកនូវពានរង្វាន់ “ISUZU CUP” ជាការប្រកួតប្រដាល់ក្បាច់គុនដែលរៀបចំឡើងរយៈពេលយូរជាង ២៧ឆ្នាំមកហើយ និងជាកម្មវិធីប្រដាល់ក្បាច់គុនផ្សាយផ្ទាល់តាមទូរទស្សន៍ដ៏ល្បី និងមានអ្នកទស្សនាច្រើនបំផុតក្នុងប្រទេសថៃ។ ក្នុងនោះ ការប្រកួត “ISUZU CUP SUPER FIGHT” ត្រូវបានរៀបចំឡើងដើម្បីស្វែងរកអ្នកតំណាងប្រទេសថៃដើម្បីទៅប្រកួតជាមួយអ្នកប្រដាល់កំពូលៗនៅ “THAI FIGHT” ដែលជាការប្រកួតលំដាប់អន្តរជាតិដ៏ល្បីបំផុតនាពេលបច្ចុប្បន្ន។

លក្ខន្តិកនៃការប្រកួត

១. ការប្រកួតមានការចូលរួមពីកីឡាករប្រដាល់ល្បីឈ្មោះមកពី៨ប្រទេសដូចជា ប្រទេសថៃ កម្ពុជា ប្រេស៊ីល តួកគី សហរដ្ឋអាមេរិក អ៊ុយក្រែន រុស្ស៊ី និងន័រវែស។

២. កីឡាករអាចប្រើប្រាស់កណ្ដាប់ដៃ ជើង ជង្គង់ និងកែងដៃ ទៅតាមលក្ខន្តិកនៃការប្រកួត។

៣. ការប្រកួតជម្រុះ ត្រូវបានកំណត់ឡើងដោយមាន ៣ទឹក និង ៥ទឹក, វាយ ៣នាទី សម្រាក ២នាទី លើកលែងតែមានការសន្លប់ដែលធ្វើឲ្យការប្រកួតមិនអាចបន្តទៅទឹកបន្ទាប់ ឬតាមការវិនិច្ឆ័យរបស់គ្រូពេទ្យនៅសង្វៀនផ្ទាល់។ ក្នុងករណីស្មើ ត្រូវធ្វើការប្រកួតបន្ត១ទឹកទៀត ដើម្បីស្វែងរកអ្នកឈ្នះតែម្នាក់។

៤. ការប្រកួតបែងចែកជា ៣វគ្គ៖

· វគ្គជម្រុះ ជុំទី១

· វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

· វគ្គផ្ដាច់ព្រ័ត្រ

ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ
ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ
ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ

កាលបរិច្ឆេទ និងទីតាំងរៀបចំ ការប្រកួត

· វគ្គដំបូង៖ ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

- ផ្សាយផ្ទាល់ (នៅប្រទេសថៃ) តាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ 3 Original និងប៉ុស្តិ៍ 3 HD (លេខ ៣៣) នៅវេលាម៉ោង ១៨:២០នាទី រហូតដល់ម៉ោង ២០:០០ និងតាមប៉ុស្តិ៍ 3 SD (លេខ ២៨) នៅវេលាម៉ោង ២០:០០ ដល់ម៉ោង ២១:៤៥នាទី។

- ផ្សាយផ្ទាល់ (នៅប្រទេសកម្ពុជា) តាមរយៈទូរទស្សន៍ PNN នៅវេលាម៉ោង ១៨:២០នាទី ដល់ម៉ោង ២១:៤៥នាទី។

· វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖ ថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តឈៀងម៉ៃ ប្រទេសថៃ

· វគ្គផ្ដាច់ព្រ័ត្រ៖ ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ

រង្វាន់សម្រាប់ការប្រកួត THAI FIGHT 2017

១. ការប្រកួតដោយពាក់ហ្កង់ មាន ៣ប្រភេទទម្ងន់ (៧២,៥គ.ក, ៧០ គ.ក និង ៦៧គ.ក)

រង្វាន់សម្រាប់ជើងឯក៖

· ពានរង្វាន់ព្រះរាជទានពីព្រះបាទភូមិបុល អាឌុលយ៉ាដេត ចំនួន ៣រង្វាន់

· រថយន្ត PICK UP “ISUZU MAX-D” ចំនួន ៣រង្វាន់

· រង្វាន់ជាប្រាក់សុទ្ធ ១លានបាត (ស្មើនឹងជាង ១២៣លានរៀល) ក្នុងម្នាក់ សរុបទាំងអស់ ៣លានបាត (ស្មើនឹងជាង ៣៧០លានរៀល)

រង្វាន់សម្រាប់ជើងឯករង៖

· រង្វាន់ជាប្រាក់សុទ្ធ ៣សែនបាត (ស្មើនឹងជាង ៣៧លានរៀល) ក្នុងម្នាក់ សរុបទាំងអស់ ៩សែនបាត (ស្មើនឹងជាង ១១១លានរៀល)

២. ការប្រកួតដោយរុំខ្សែដៃ មាន ១ប្រភេទទម្ងន់ (៧០គ.ក) ចាប់ផ្ដើមប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

រង្វាន់សម្រាប់ជើងឯក៖

· ពានរង្វាន់ព្រះរាជទានពីព្រះបាទ ម៉ាហា វ៉ាជីរ៉ាឡុងកន

· រង្វាន់ជាប្រាក់សុទ្ធចំនួន ៣សែនបាត (ស្មើនឹងជាង ៣៧លានរៀល)

រង្វាន់សម្រាប់ជើងឯករង៖

· រង្វាន់ជាប្រាក់សុទ្ធចំនួន ១សែនបាត (ស្មើនឹងជាង ១២លានរៀល) 

ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ
ISUZU ចូលរួមបង្កើតសង្វៀន THAI FIGHT 2017 នៅកណ្ដាលទីក្រុងភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]