យោងតាមប្រភពពត៌មានពី គេហទំព័រ EMIRATES បានអោយដឹងថា មានបទល្មើសមួយបាន កើតឡើងនៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងប្រទេសអារ៉ាប់ ដោយសារមានបុរស ៤នាក់ បានប្រើអំពើហឹង្សា។

ប៉ូលីសក្រុង Abu Dhabi បានចាប់ខ្លួន បុរស បួននាក់ ព្រោះតែពួកគេបានធ្វើបាប និងព្រួតគ្នា វាយទៅលើ នារីម្នាក់ និងបងប្រុសរបស់នាង ក្នុងពេលដែលជនរងគ្រោះកំពុង ទទួលទាន អាហារ នៅភោជនីយដ្ឋានមួយកន្លែង។ ប៉ូលីបានបន្ថែមអោយដឹងថា ជនល្មើសបានព្យាយាម ធ្វើការកេងចំនេញលើនារីរងគ្រោះ ហើយដោយសារតែបងប្រុសរបស់នាងឃើញទាន់ ក៏បានរារាំងពួកគេ ហេតុនេះហើយបានជាជនល្មើស ទាំង ៤នាក់នេះ នាំគ្នាវាយទៅលើ អ្នកទាំងពីរតែម្តងទៅ។ ហើយ ពួកគេក៏ត្រូវបានរកឃើញថា បានប្រើប្រាស់ថ្នាំញៀនផងដែរ បន្ទាប់ពីពួកគេត្រូវបានប៉ូលីសចាប់ខ្លួន។

តុលាការបាន កាត់ទោសអ្នកទាំងបួននាក់ ពីបទ ប្រើប្រាស់ថ្នាំញៀន ធ្វើបាបរាងកាយ និង ប្រើអំពើហឹង្សា ប៉ុន្តែទោះជាយ៉ាងណា ពួកគេបានបដិសេធចំពោះ ការចោទប្រកាន់ដែលថា ពួកគេ ធ្វើបាបលើនារីរូបនោះ។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]