ចិន៖ ក្រុមហ៊ុនមួយនៅចិន ត្រូវបានគេស្គាល់ថា EHang Inc បានប្រកាស ផលិតឡាន​ហោះទំនើបនៅឆ្នាំ ២០១៨ ខាងមុខនេះ ក្រោយការធ្វើតេស្តសាកល្បង ប្រភេទ E-181 (មាន១ កៅអី)​ បានសម្រេចរួចរាល់ជាស្ថាពរ។

ឡានហោះទំនើប ឬប្រភេទដ្រូនដឹកអ្នកដំណើរនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា “Taxi Drone” មាន ២ កៅអី សម្រាប់អ្នកដំណើរ មានស្លាបចក្រអគ្គិសនីចំនួនបួនដើរដោយថាមពលថ្ម និងអាចហោះហើរបានក្នុងរយៈចម្ងាយអតិប្បរិមា ១០០ គីឡូម៉ែត្រក្នុង ១ ម៉ោង។  

ដ្រូនដឹកអ្នកដំណើរ

វានឹងត្រូវគេដាក់ឲ្យប្រើប្រាស់លើកដំបូងនៅឆ្នាំ ២០១៨ ខាងមុខនេះ ក្នុងទីក្រុង ឌូបៃ ប្រទេសអារ៉ាប់រួម និងរង់ចាំការឯកភាពពីសំណាក់ រដ្ឋបាលទីក្រុង ជាមុនសិន។

ទីក្រុង ឌូបៃ

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន Ehang Inc មានគម្រោងពង្រីកអាជីវកម្ម ផលិតឡាន​ហោះរបស់ខ្លួន នៅបណ្តាប្រទេសមួយចំនួន មានដូចជា ប្រទេសអារ៉ាប៊ី សាអូឌីត សិង្ហបុរី ក៏ដូចជាទីក្រុងមួយចំនួន នៅអឺរ៉ុបផងដែរ។

ដ្រូនដឹកអ្នកដំណើរ

នាយកប្រតិបត្តិនៃក្រុមហ៊ុន លោក Hu Huazhi បានឲ្យដឹងយ៉ាងដូច្នេះថា៖

ពួកយើងនឹងចាប់ផ្តើមផលិត ដ្រូនដឹកអ្នកដំណើរឲ្យបានច្រើន នៅដើមឆ្នាំក្រោយ។ យើងថែមទាំងគ្រោង តម្លើងបណ្តាញផលិតកម្មដោយស្វ័យប្រវត្តិ (ប្រើគ្រឿនម៉ាស៊ីន ជំនួសកម្លាំងមនុស្ស) ដើម្បីពង្រីកសមត្ថភាពផលិតកម្ម នាឆ្នាំ ២០១៨ ខាងមុខនេះឯង។

ទោះយ៉ាងណា ប្រភេទឡានហោះ ឬ Taxi Drone ដែលមានកៅអី ២ សម្រាប់អ្នកដំណើរប៉ុន្មានគ្រឿងនេះ កំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បងនៅឡើយ ដែលប្រព្រឹត្តទៅ នៅបរិវេណសួនកម្សាន្តមួយកន្លែងដែលនៅទំនេរ មានទីតាំងស្ថិតនៅភាគខាងត្បូង ប្រទេសចិន។ 

កន្លងមកសារព័ត៌មានដេលីស្តារ ធ្លាប់បានចុះផ្សាយក្រុមហ៊ុនមួយនៅអង់គ្លេស ដែលមានទីតាំងមូលដ្ឋានស្ថិតនៅ ទីក្រុង Nottingham មានគម្រោងផលិតឡានហោះស្រដៀងគ្នានេះដែរ ដែលអាចបើកបរក្នុងរយៈចម្ងាយអតិប្បរិមា ៣៣៨ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចនឹងមានវត្តមាននៅរយៈពេល ៣ ឆ្នាំខាងមុខ និងមានតម្លៃប្រមាណ ១.៥ លានផោន ឬ ២ លានដុល្លារអាមេរិកក្នុងមួយគ្រឿង៕

ឡានហោះ ឬ ដ្រូនតាក់ស៊ី NeoXCraft របស់ក្រុមហ៊ុន VRCO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]