ភ្នំពេញ៖ តារាសម្តែង កញ្ញាដេននីក្វាន់ ដែលល្បីថានាងជាតារាមួយរូប ចូលចិត្តនិយមលេងខ្លួន បញ្ចេញភាពស៊ិចស៊ី បច្ចុប្បន្ន បើទោះបី ជាតារាសម្តែងរូបនេះ មិនសូវលេចមុខក្នុងសិល្បៈក្តី តែនាងនៅតែទទួលបានការគាំទ្រដដែល។

កញ្ញាដេននីក្វាន់

ជាការពិតណាស់ ដោយសារតែការស៊ិចស៊ីរបស់នាង ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកមិនឲ្យនាងចូលសម្ដែង ក្នុងពិភពសិល្បៈរយៈពេលមួយឆ្នាំ តែអ្វីដែលសំខាន់ជាងនេះនោះគឺ បន្ទាប់ពីមានរឿងយ៉ាងដូច្នោះ តារារូបនេះហាក់ដូចជាផ្លាស់ប្តូរខ្លួនឯង ដោយបានបន្ថយការបញ្ចេញភាពស៊ិចស៊ីផងដែរ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់កញ្ញា បានបញ្ជាក់កាន់តែច្បាស់ពីរឿងនេះផងដែរ ដោយនាងបានលើកឡើងថា៖ «អូនផ្លាស់ប្តូរច្រើនហើយ ពីមុនចូលចិត្តស៊ិចស៊ីណាស់ ហើយទទួលស្គាល់ថាអូនស៊ិចស៊ី...តែពេលប្តូរមកស្លៀកសុភាពវិញវាក៏ក្លាយទៅជាទម្លាប់បាត់ទៅហើយ...ហើយក៏លែងចង់ស៊ិចស៊ីទៀតដែរ»៕ 

កញ្ញាដេននីក្វាន់
កញ្ញាដេននីក្វាន់
កញ្ញាដេននីក្វាន់
កញ្ញាដេននីក្វាន់
សាររបស់កញ្ញាដេននីក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់