ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី១ ច្បាស់ជាចាំមិនភ្លេចនោះទេ នូវបេក្ខភាពក្មេងៗគួរឲ្យស្រលាញ់ និងមានសមត្ថភាពយ៉ាងអស្ចារ្យ ជាច្រើនរូបដែលបានចួលរួម ប្រកួតប្រជែងនៅក្នុងកម្មវិធីនោះ។

ដោយឡែក នាពេលថ្មីៗនេះ បេក្ខភាព៦រូប របស់កម្មវិធី The Voice Kid Cambodia រដូវកាលទី១ ដែលបានជាប់នៅវគ្គចុងក្រោយមានដូចជា សុជាតា ថៃ លីគ័ង្គ ស៊ីវហេង ម៉ីហៀង និង ចាន់ឌីន ត្រូវបានកម្មវិធីអញ្ជើញពួកគេ មកផ្តល់ការសម្ភាសន៍ម្តងទៀត អំពីអារម្មណ៍របស់ពួកគេ ពេលប្រលង។

យ៉ាងណាមិញ អ្នកទាំង៦ បាននិយាយអំពីអារម្មណ៍របស់ពួកគេ ទាំងសប្បាយរីករាយ ហើយថែមទាំងបានបង្ហើរសម្លេង ច្រៀងចម្រៀងម្នាក់មួយឃ្លាៗ ថែមទៀតផង។ ហើយជាពិសេសនោះ អត្តចរិតរបស់ កុមារទាំង៦រូបនេះ នៅខាងក្រៅពិតជា គួរឲ្យស្រលាញ់ខ្លាំងមែនទែន៕

ដើម្បីឲ្យកាន់តែជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ន ចាន់ឌីន