ភ្នំពេញ៖ ចាប់តាំងពី អ្នកនាង គង់ ចាន់ស្រីមុំ បានរៀបការជាមួយនឹង លោក គឹម សីហា ដែលជាតារាដូចគ្នារួចមក គេសង្កេតឃើញថា ជីវិតរបស់នាង កាន់តែស្រស់បំព្រង និងមានសុភមង្គល កាន់តែខ្លាំងឡើង។

ជាពិសេស គឺស្ទើរតែគ្រប់ពេលទៅហើយ ដែលស្វាមីរបស់ តារាស្រីរូបនេះ យល់ចិត្ត នាង មិនថាធ្វើអ្វី ឬទៅណានោះទេ រូបលោក តែងបំពេញរាល់តម្រូវការរបស់នាងជានិច្ច។

កាលពីយប់មិញនេះដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញនូវ រូបថតរបស់ស្វាមីនាង ដែលកំពុងតែ ជូតក្រចកជើងឲ្យ ជាមួយនឹងកាយវិការដ៏យកចិត្តទុកដាក់បំផុត។ ក្នុងនោះនាង ក៏បានសរសេរដែរថា​ «Thanks hubby for take care ja ... យល់អារម្មណ៍នេះទេ? មានអារម្មណ៍ថាដូចព្រះនាងតូច»។

ទង្វើរបស់ លោក គឹម សីហា ដែលធ្វើដាក់ទៅលើ ស្រីមុំ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម មានការច្រណែនឹងនាងយ៉ាងខ្លាំង ដែលបានទាំងស្វាមី សង្ហា និងស្រលាញ់ ដោយមិនប្រកាន់​សូម្បីតែ ជូតក្រចកជើងឲ្យ៕

គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី
គង់ ចាន់ស្រីមុំ និងស្វាមី
លោក គឹម សីហា ជូតក្រចកជើងឲ្យស្រីមុំ
លោក គឹម សីហា ជូតក្រចកជើងឲ្យស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា