ភ្នំពេញ៖តារាចម្រៀងសម្លេងពិរោះ លោក ឆាយវីរៈ យុទ្ធ កំពុងទទួលបានការគាំទ្រ ខ្លាំងឡើង គួរឲ្យកត់សម្គាល់ តាមរយៈបទចម្រៀងថ្មីៗជាច្រើន នារយៈពេលចុងក្រោយ ។

ជាក់ស្ដែង ម្សិលមិញនេះផេកផ្លូវការរបស់ផលិតកម្មសាន់ដេ បានបង្ហោះវីដេអូបទថ្មី មានចំណងជើងថា«ជម្រើសទី២» លើបណ្ដាញសង្គម ដែលជាការច្រៀង និងសម្ដែងដោយផ្ទាល់ ពីលោក ឆាយ វិរៈយុទ្ធ ទៀតផង ។ ជាពិសេសគ្រាន់តែ Post បទនេះភ្លាម ក៏មានអ្នកគាំទ្រ សរសើរហូរហែរ ពីទឹកដមសម្លេង អមនឹងការសម្ដែង យ៉ាងប៉ិនប្រសព្វរបស់លោក។

អ្វីដែលមិននឹកស្មានដល់នោះ បទថ្មីដែលកំពុងល្បីនេះ តាមពិតជាស្នាដៃនិពន្ធដោយ អ្នកនាង សែ ចាន់ឌី ត្រូវជាភរិយារូបស្រស់របស់ តារាចម្រៀងរូបនេះផ្ទាល់តែម្ដង៕

ចង់ដឹងអត្ថន័យ ពិរោះយ៉ាងណា ទស្សនាវីដេអូទាំងអស់គ្នា៖ 

លោក ឆាយ វិរៈយុទ្ធ ពេលសម្ដែងក្នុងចម្រៀងថ្មី
អ្នកនាង សែ ចាន់ឌី ភរិយា លោក ឆាយ វីរៈយុទ្ធ
លោក ឆាយ វីរៈយុទ្ធ និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ