CampStove គឹជាគ្រឿងម៉ាសុីនម្យ៉ាង ដែលគេបង្កើតមកសំរាប់ បំរើផលិតផល apple វាមានកំប៉ុងមួយសំរាប់ដាក់ ដុំឈើ ឬរបស់អ្វីដែលអាចដុតបាន ដើម្បីយកថាមពលកំដៅ បំលែងទៅជា ថាមពលអគ្គីសនី ហើយបញ្ចេញតាមរន្ធ USB។

ឧបករណ៍ CampStove មួយនេះគឺជាស្នាដៃច្នៃប្រឌិតរបស់ ក្រុមហ៊ុន BioLite នៅសហរដ្ឋអាមេរិច  ចំណាយពេលអស់ ១ឆ្នាំដើម្បីបង្កើតឧបករណ៍នេះបាន។ ឧបករណ៍ CampStove នេះដែរ មិនត្រឹមតែប្រើសំរាបសាកថ្មទូរស័ព្ទ តែមួយមុខប៉ុណ្ណោះទេ ថែមទាំងអាចយកទៅចំអិនអាហារបានទៀតផង ឬក៏យកធ្វើជាចង្កៀងបំភ្លឺបាន។ តម្លៃ របស់វាគឺ ១២០ដុល្លារអាមេរិច និងចាប់ផ្ដើមលក់ក្នុងទីផ្សារអង់គ្លេស នៅរដូវក្ដៅខាងមុខនេះ។ CampStove ជាជំរើសដ៏ល្អរបស់ អ្នកចូលចិត្តធ្វើដំណើរឆ្ងាយៗ ដូចជាឡើងភ្នំជាដើម។

 នៅមានឧបករណ៍ម្យ៉ាងទៅហៅថា iRock ជាកៅអីសំរាប់សាកថ្មរបស់ iPad តំលៃប្រហែល ១,៥៧៥ដុល្លារអាមេរិច នៅថ្ងៃអានាគត់។

តើមានប្រិយមិត្តណា មានចំណាប់អារម្មណ៍ជាមួយ ឧបករណ៍ទាំងនេះទេ?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]