(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ តារាសម្តែងកញ្ញា ដេននី ក្វាន់ ហាក់ដូចជាមានរឿង មិនសូវសប្បាយចិត្តឡើយ។ មិនតែប៉ុណ្ណោះ នាងក៏តែងបានបញ្ចេញសារ ព្រលះកប់ៗមាត់ ចំពោះនារីម្នាក់ ដែលបានចូលជ្រាជ្រែក ផ្លូវសុភមង្គលរបស់ខ្លួន ដោយកញ្ញា ដេននី ក្វាន់ បានហៅនាងម្នាក់នោះថា ជាស្រីសោភានី។

កញ្ញា ដេននី ក្វាន់ កាលពី១ម៉ោងមុននេះ បានសរសេរថា «នាងសោភានី ដៀលខ្ញុំថា ហេតុអីមិនរកប្តីឲ្យសមនឹងរូបរាងផងទៅ..។ ហាសហា សម្រាប់ខ្ញុំ មិនដែលគិតពីរូបសម្រស់ ជាធំនោះទេ ខ្ញុំជ្រើសយកគាត់ ព្រោះគាត់ល្អ ដូចដែលខ្ញុំបានប្រាប់អ៊ីចឹងថា គាត់មិនមែនជាអ្នកមាន ឧកញ៉ាអីនោះទេ តែគាត់បានផ្តល់ភាពកក់ក្តៅ នឹងស្នាមញញឹមឲ្យខ្ញុំគ្រប់ពេល!»។

តារាស្រីរូបស្រស់ កញ្ញា ដេននី ក្វាន់ បាននិយាយបន្តថា «អ្នកដែលមានការស្រឡាញ់ពិត ទើបយល់ថា ស្នេហាវាមិនស្ថិតនៅលើរូបរាង ឬទ្រព្យសម្បត្តិទេ គឺវាស្ថិតលើបេះដូង ចង់ប្រាប់ទៅនាងសោភានីឯងថា ការគិតរបស់នាងនិងខ្ញុំ គឺវាមិនដូចគ្នាទេ។ នាងស្រឡាញ់រកតែប្រុសក្មេងស្អាត ហើយជាអ្នកមាន បែបនឹងហើយទើបនាងក្លាយជាមេម៉ាយខាន់ស្លា គេរត់ចោលបាត់។ ចំពោះខ្ញុំស៊ូរស់នៅជាមួយប្តី មិនសង្ហាមិនមែនឧកញ៉ា តែខ្ញុំមានក្តីសុខ គឺស្នាមសើចច្រើនជាងយំ!»។

បន្ថែមពីលើនេះ តារាស្រីមានដើមកំណើត មកពីខេត្តព្រះវិហាកញ្ញា ដេននី ក្វាន់ បានបញ្ជាក់ឲ្យដឹងថា នាងពិតជាមិនសូវមានអារម្មណ៍ល្អ ជាមួយបុគ្គលមា្នក់នេះមែន ប៉ុន្មានថ្ងៃនេះ ព្រោះនាងម្នាក់នោះ បានតាមរំខានសេចក្តីសុខខ្លួន គ្រប់ពេល។ ម្យ៉ាងទៀតនារីម្នាក់នេះ ក៏ដើរប្រឌិតរឿង ដើម្បីបង្ខួចកិត្តិយសនាងទៀតផង។ ប៉ុន្តែនារីម្នាក់នោះ ពុំមែនជាបុគ្គល ក្នុងវិស័យសិល្បៈឡើយ៕

សារដែលនាង ដេនី ក្វាន់ បានធ្វើការឆ្លើយតប
រូបភាព៖ នាង ដេននី ក្វាន់
រូបភាព៖ នាង ដេននី ក្វាន់
រូបភាព៖ នាង ដេននី ក្វាន់
រូបភាព៖ នាង ដេននី ក្វាន់
រូបភាព៖ នាង ដេននី ក្វាន់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់