ភ្នំពេញ៖ ព្រឹកមិញនេះជាថ្ងៃ ដ៏ពិសេសសម្រាប់គ្រួសារ តារាចម្រៀងពូកែវោហារ អ្នកនាង ពេជ្រ សោភា ព្រោះថាក្មួយប្រុសស្រីទាំងពីររបស់នាង បានទទួលសញ្ញាប័ត្រ ផ្នែកភាសាអង់គ្លេស ដោយជោគជ័យ។ ហើយនេះក៏ជាមោទនភាពមួយសម្រាប់ អ្នកនាង ក៏ដូចជាម្ដាយឪពុកអ្នកទាំងពីរ ដែលឃើញកូនប្រុសស្រី ខិតខំរៀនបែបនេះ។

លើសពីនេះ ទៅទៀតម្ចាស់បទ «ផឹកលួងខ្លួនឯង» រូបនេះ ក៏បានបង្ហោះសារ អមនឹងរូបភាពលើបណ្ដាញសង្គម ដោយរៀបរាប់ថា៖ «នេះជាថ្ងៃសំណព្វចិត្តទាំងពីរទទួល Certification ចប់ថ្នាក់ទី១២ ភាសាអង់គ្លេសហើយ រំភើបណាស់ នៅសល់ភាសាចិនទៀតពៅមាសខំរៀនណា I love you» ។

សារមួយនេះស្ដែង ច្បាស់ណាស់ថា បើទោះជានាងគ្រាន់ជាម្ដាយមីងពិតមែន តែចំពោះទំហំចិត្តនៃការស្រលាញ់ក្មួយៗ ពិតជាធំធេង ហើយទោះបីជាមមាញឹកនឹងការងារខ្លាំងយ៉ាងណា ក៏តារាស្រីរូបស្រស់នេះ មិនភ្លេចឆ្លៀតពេលមក អបអរសាទរ ក្មួយប្រុសស្រី ក្នុងថ្ងៃពិសេសនេះដែរ៕ 

សារដែល ពេជ្រ សោភា បង្ហោះលើបណ្ដាញសង្គមមុននេះ
អ្នកនាង ពេជ្រ សផភា និងក្មួយស្រី ក្នុងថ្ងៃទទួលសញ្ញាប័ត្រ
អ្នកនាង ពេជ្រ សផភា និងក្មួយប្រុស ក្នុងថ្ងៃទទួលសញ្ញាប័ត្រ
ក្មុួយប្រុសស្រី របស់អ្នកនាង ពេជ្រ សោភា
អ្នកនាង ពេជ្រ សោភា មកអបអរសាទរក្មួយទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា