ភ្នំពេញ៖ អំណាចទឹកប្ដូរនិស្ស័យ នាំអោយមិត្ដភ័ក្ដ្រធ្លាប់រួមតុរួមកែវស្រា យកកាំបិតប៉័ងតោកាប់លើ គូកនរបស់ ខ្លួនរបួសធ្ងន់ធ្ងរហើយត្រូវ បានគេជួយហៅរថយន្ដ សង្គ្រោះ ដឹកយកទៅមន្ទីរពេទ្យទាំង យប់ ដែល ហេតុការណ៍ បង្អូរឈាមគ្នា នេះត្រូវគេរាយការណ៍មកថា កើតឡើងដោយទំនាស់ រឿងនិយាយ គ្នាពី ស្រីស្នេហ៍ ប៉ុណ្ណោះ។

លោក ម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ហេតុការណ៍នេះបានកើត ឡើងកាល ពីវេលាម៉ោង១០និង០០នាទី យប់ថ្ងៃទី០៦ ខែវិច្ចិកា ឆ្នាំ២០១២ នៅចំណុចទីប្រជុំជនផ្ទះជួល តាម បណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិត្រពំាងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក អធិការបន្ដថា មុនកើតហេតុពួកគេនាំគ្នាផឹកស៊ីអស់ស្រា ប្រមាណជា០៧ដប ដោយក្លែមជាមួយ សាច់ឆ្កែ ក្រោយមកចាប់ផ្ដើមនិយាយគ្នារឿងស្រីស្នេហ៍ មិនដឹង ជា និយាយគ្នាស៊ីជម្រៅដល់កំរិតណាទេ ម្នាក់ក្នុងចំណោមមិត្ដភក្ដ្រ័រួមកែវដបនេះ បាន ស្ទុះទៅយកកាំបិតប៉័ងតោ ពីក្នុងបន្ទប់ជួលហើយ កាប់លើ មិត្ដភ័ក្ដ្រ ០២នាក់ ទៀត បណ្ដាល អោយរបួសក្បាលនិងដៃ ធ្ងន់ធ្ងរហើយត្រូវបាន សមត្ថកិច្ចជួយ ហៅ រថយន្ដ សង្គ្រោះដឹកយក ទៅ មន្ទីរពេទ្យព្រះកុសមៈចំណែក ជនដៃដល់ ត្រូវនគរ បាលប៉ុស្ដិ៍ទឹក ថ្លាឃាត់ ខ្លួនបានភ្លាមៗដែរ។

លោក ម៉ក់ ហុង អធិការនគរបាល ខណ្ឌសែនសុខ បានបញ្ជាក់អោយដឹងទៀតថា ជនដៃដល់ ក្នុងអំពើ ហឹង្សាដោយប្រើកាំបិតប៉័ងតោ កាប់លើមិត្ដភ័ក្ដ្ររួមកែវ ដបនេះ មានឈ្មោះ ស៊ឹម កាត់ អាយុ២២ឆ្នាំ មានមុខ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំបេតុង ស្ថិតក្នុងក្រុមទី៨ ភូមិ ត្រញំងឈូក សង្កាត់ទឹកថ្លាខណ្ឌ សែនសុខ។ ចំណែកជនរងគ្រោះទី១.ឈ្មោះ មុំ ថាវង់ អាយុ២៩ឆ្នាំ មានមុខរបរជាជាងពិដានផ្ទះ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលម្ដុំពោធិ៍ចិនតុង ស្ថិតក្នុង សង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ និងម្នាក់ទៀតឈ្មោះ ស៊ុន ប៊ុនសុង អាយុ៣៥ឆ្នាំ មុខ របរជាងពិដានដូចគ្នា ស្នាក់នៅផ្ទះជួលក្នុងភូមិត្រពំាង ឈូក។

ដោយឡែកករណីមួយទៀត បុរសម្នាក់ត្រូវបានចាប់ខ្លួនតាមអំណាចដីកា សាលាដំបូងរាជធានី លេខ ២៩៩ ត.ព្រ បង្គាប់ដោយលោកចៅក្រមស៊ើបសួរ លឹម មករន្ទ ក្នុងបទចោទករណី ប៉ុនប៉ងលួច មាន ស្ថានទម្ងន់ទោស ប្រព្រឹត្ដកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២ នៅភូមិត្រពំាង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

មន្ដ្រីនគរបាលបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សុវណ្ណបញ្ញា ហៅគា អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់ នៅ ផ្ទះ លេខ១០៨ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវ បាន ចាប់ ខ្លួនកាលពីវេលាម៉ោង០៥និង០០នាទីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅលើដងផ្លូវលំ ក្នុងភូមិ ចុងថ្នល់ខាងលិច ដោយសារតែជនសង្ស័យរូបនេះមានដីកា បង្គាប់អោយចាប់ខ្លួន ។

ក្រោយការ ឃាត់ខ្លួន ជនសង្សយ័ក្នុងករណីយកកាំបិតបុង័តោកាប់លើមិត្ដភក្ដ្រក្នុងវង់ផឹក ស៊ី និងជន សង្សយ័ម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនតាមអំណាចដីកា របស់ សាលា ដំបូង កំពុង ត្រូវបានឃុំ ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងនឹងធ្វើការ បញ្ជូនទាំងមនុស្ស ទាំងវត្ថុតាង ទៅសាលាដំបូង រាជ ធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]