ភ្នំពេញ៖ ក្រុមហ៊ុនអុបតូម៉ា (OPTOMA) គឺជាក្រុមហ៊ុល្បីល្បាញដ៏ធំមួយ ដែលមានជំនាញក្នុងការផលិតប្រូចិកទ័រ (Projector) មកពីប្រទេសតៃវ៉ាន់ បានរួមគ្នាជាមួយ ក្រុមហ៊ុនធី.អូគ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិច (Electronic) និង ជាអ្នកផ្តល់ដំណោះស្រាយ ព្រមទាំងចែកចាយផ្តាច់មុខនូវផលិតផល ប្រូចិកទ័រ អុបតូម៉ា (Projector Optoma) ក្នុងព្រះរាជាណាចក្រកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាមួយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយប្រារព្ធធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី (HIMAWARI HOTEL) ក្នុងគោលបំណងផ្សព្ធផ្សាយ និង បង្ហាញអំពីផលិតផលនៃបច្ចេកវិទ្យាទំនើបៗ បំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ក្រុមហ៊ុនអុបតូម៉ា (OPTOMA) ដែលបាននាំចូលដោយក្រុមហ៊ុនធី.អូគ្រុប បង្ហាញដល់ដៃគូចែកចាយទាំងអស់បានយល់ដឹង។

សិក្ខាសាលាមួយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧

ផលិតផលចម្បងដែលត្រូវលើកយកមកបង្ហាញនៅពេលនេះគឺ ផលិតផលប្រូចិកទ័រអុបតូម៉ា (Projector Optoma) ម៉ូដែល UHD60 គឺជាម៉ាស៊ីនបញ្ជាំងរូបភាពស៊េរីថ្មីបង្កើតឡើងយ៉ាងល្អឥតខ្ចោះ ដើម្បីបំពេញរាល់តម្រូវការប្រើប្រាស់បានច្រើនយ៉ាងដូចជា៖ ប្រើក្នុង ការសិក្សា ជំនួញ កិច្ចប្រជុំនានា និង មើលភាពយន្ត ឬ ក៏លេង Game វាអាចផ្តល់កំរិតពន្លឺ resolution 3840x2160, 3000 lumen, និងភាពធន់នៃពន្លឺដល់ទៅ 1,000,000:1 ដែលអាចផលិតពណ៌ដ៏ស្រស់ស្អាតបានយ៉ាងល្អបំផុត ហើយរូបភាពគឺឥតខ្ចោះ ច្បាស់ត្រជាក់ភ្នែក និយាយរួមវាមានលក្ខណៈរូបភាពដូចធម្មជាតិពិតៗតែម្តង។ ហើយរូបរាងរបស់ UHD60 គឺស្រស់ស្អាតនឹងទាន់សម័យ ជាពិសេសគឺមានភាពងាយស្រួលក្នុងការតម្លើងនិង ប្រើប្រាស់ទៀតផង។

សូមបញ្ជាក់ថា ក្រុមហ៊ុនអុបតូម៉ា (OPTOMA) គឺជាក្រុមហ៊ុនចែកចាយ ប្រូចិកទ័រ (Projector) ដែលប្រើប្រាស់ដោយបច្ចេកវិទ្យា DLP ហើយមានការចូលរួមសហការ ជាមួយក្រុមហ៊ុន តិចសាស អ៊ីនស្ត្រូមេន (Texas Instrument) ដែលជាក្រុមហ៊ុនដ៏ធំមួយមកពី សហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍបច្ចេកវិទ្យា DLP នេះអោយកាន់តែជឿនលឿន និង ទំនើបទាន់សម័យ ដើម្បីបំពេញតាមតម្រូវការអ្នកប្រើប្រាស់អោយកាន់តែមានភាពងាយស្រួល ស្របតាមយុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

សូមគូសបញ្ជាក់ថា ក្រុមហ៊ុនអុបតូម៉ា (OPTOMA) បានបង្កើតឡើងតាំង ពីឆ្នាំ 2002 មកម៉្លេះ ហើយមានប្រភពមកពីប្រទេសតៃវ៉ាន់។ សព្វថ្ងៃនេះ អុបតូម៉ា (OPTOMA) មាន ការិយាល័យជាច្រើននៅក្នុងទ្វីបអឺរ៉ុប អាមេរិក និង ប៉ាស៊ីភិច ហើយក្នុងនោះផងដែរ ការិយាល័យសំខាន់ៗរបស់ក្រុមហ៊ុនអុបតូម៉ា (OPTOMA) គឺមាននៅសហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស ចិន និង ប្រទេសប្រេស៊ីល ជាដើម ជាពិសេសក្រុមហ៊ុន អុបតូម៉ា (OPTOMA) មានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើននៅជុំវិញពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុន អុបតូម៉ា (OPTOMA) ក៏មានរោងចក្រផលិត និងដំឡើងប្រូចិកទ័រ (Projector) ដោយខ្លួនឯងផងដែរ។ ឥឡូវនេះក្រុមហ៊ុនអុបតូម៉ា (OPTOMA) បានឈានជើងចូលមកដល់ទីផ្សារនៃទ្វីបអាស៊ីយើងហើយ នៅក្នុងគោលបំណងពង្រីកវិសាលភាពអោយកាន់តែទូលំទូលាយច្រើនឡើង និង ចែករំលែកនូវបច្ចេកវិទ្យារបស់ខ្លួនអោយអ្នកប្រើប្រាស់នៅជុំវិញពិភពលោកបានប្រើ ដើម្បីបំពេញរាល់តម្រូវការចាំបាច់នានាអោយកាន់តែមានភាពងាយស្រួល និងតាមទាន់ សម័យកាលដែលកំពុងជឿនលឿន។

ក្រុមហ៊ុនអុបតូម៉ា (OPTOMA) គឺជាផ្នែកមួយនៃក្រុមហ៊ុនខ័រត្រូនិក ខបភើរេសិន (Coretronic Corporation) ដែលជាក្រុមហ៊ុនផលិតប្រូចិកទ័រដ៏ល្បីល្បាញ ដោយមានជំនាញ និង បទពិសោធន៍ក្នុងការផលិតប្រូចិកទ័រ ២៥ឆ្នាំមកហើយ ជាពិសេសនៅប៉ែកខាងបច្ចឹមប្រទេស មានប្រទេសជាច្រើនដែលបានគាំទ្រ និងទទួលស្កាល់នូវគុណភាពរបស់ប្រូចិកទ័រ (Projector) ដែលផលិតពីក្រុមហ៊ុនមួយនេះ។

ចំណែកក្រុមហ៊ុនធី.អូ គ្រុប វិញគឺបានបង្កើតឡើងចាប់តាំងពីឆ្នាំ2004 មកម្ល៉េះ ហើយ ក្រុមហ៊ុនធី.អូ គ្រុប គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលអាចនិយាយបានថាជាក្រុមហ៊ុនលំដាប់ ឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ផ្នែកផ្គត់ផ្គង់ ព្រមទាំងចែកចាយបច្ចេកវិទ្យា នៃពត៌មានវិទ្យាជាច្រើនប្រភេទដែលអាចជួយអតិថិជន និងអ្នកប្រើប្រាស់ទាំងអស់បានគ្រប់គ្រងអាជីវកម្ម ឬ ជំនួញផ្សេងៗ មានដូចជា៖ Data Center Solution: ដែលអាចយកទៅ ផ្គតផ្គង់នូវឧបករណ៍ ក៏ដូចជាគ្រប់គ្រងទៅលើផ្នែកដំណោះស្រាយពត៌មានវិទ្យា។ Auto ID Solution: យើងអាចប្រើសម្រាប់កំណត់អត្តសញ្ញាណនៃផលិតផលនីមួយៗ ដើម្បីគ្រប់គ្រង ទិន្ន័យដែលប្រើប្រាស់ដោយបាកូដ។ UPS Solution: ប្រើសម្រាប់គ្រប់គ្រង និងផ្គត់ផ្គង់ ថាមពល ដើម្បីអោយឧបកណ៍ និងបច្ចេកវិទ្យាអាចដំណើរការបានយ៉ាងប្រក្រតី។ Software Solution: អតិថិជនអាចយកទៅប្រើប្រាស់សម្រាប់ជាប្រព័ន្ធគ្រប់គ្រងការលក់ ប្រព័ន្ធគ្រប់គ្រង បញ្ជីសារពើភ័ណ្ឌ (ស្តុក) ប្រព័ន្ធគ្រប់គ្រង ភោជនីយដ្ឋាន \ ខារ៉ាអូខេ ប្រព័ន្ធគ្រប់គ្រង គណនេយ្យ ប្រព័ន្ធគ្រប់គ្រង ធនធានមនុស្ស និង ប្រព័ន្ធគ្រប់គ្រង វត្តមាន\ប្រាក់ខែបុគ្គលិកជាដើម ដែលក្រុមហ៊ុនធី.អូ គ្រុប តែងតែបំពេញតាមតម្រូវការរាល់អតិថិជន គ្រប់រូបដោយមិនអោយទាស់ចិត្ត មិនថាតម្រូវការតូចឬធំ តិចឬក៏ច្រើនឡើយ។   

សិក្ខាសាលាមួយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧
សិក្ខាសាលាមួយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧
សិក្ខាសាលាមួយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧
សិក្ខាសាលាមួយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧
សិក្ខាសាលាមួយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧
សិក្ខាសាលាមួយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧
សិក្ខាសាលាមួយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]