យោងតាមប្រភពពត៌មានពី ប្រទេសអារ៉ាប់ បានអោយដឹងថា មានបុរសម្នាក់ បានរំលោភ កូនស្រីចុងរបស់ខ្លួន អស់រយៈពេល ៦ឆ្នាំ ដែលជារឿងអាស្រូវដ៏អាក្រក់មួយ មិនគួរអោយ កើតមាននេះ ត្រូវបានបែកធ្លាយ។

ប៉ូលីសបានបើកការ ស៊ើបអង្កេត ទៅលើបុរសម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ រំលោភ សេពសន្ថវះ លើកូនស្រីចុងរបស់ខ្លួន បន្ទាប់ពីនារីរងគ្រោះបាន សំរេចចិត្តយករឿងនេះ ទៅប្រាប់ដល់ម្តាយរបស់នាង។

ប្រភពពត៌មានបានបន្ថែម អោយដឹងទៀតថា នារីរងគ្រោះរូបនេះ ត្រូវបានឪពុកចុងរបស់ខ្លួន រំលោភតាំងពី នាងមានអាយុ ១៣ឆ្នាំ មកម៉្លេះ ហើយរហូតមកដល់ពេលនេះ គឺនាងមានអាយុ ១៩ឆ្នាំហើយ។ បន្ទាប់ពីម្តាយរបស់នារីរងគ្រោះ បានដឹងពីរឿងនេះ គាត់បាននាំនាង ទៅប្តឹង ប៉ូលីសភ្លាមៗផងដែរ។

យ៉ាងណាមិញ ប៉ូលីសកំពុងតែតាមប្រមាញ់ជនល្មើស បន្ទាប់ពីបុរសរូបនេះ ស្រាប់តែ បានបាត់ខ្លួនពីផ្ទះ មិនដឹងនៅទីណានៅឡើយ។

តើប្រិយមិត្តយល់ យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]