បរទេស៖ រថយន្តដឹកទំនិញដើរដោយប្រព័ន្ធអគ្គិសនី របស់ក្រុមហ៊ុន Tesla កំពុងតែបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនជាច្រើន ដោយសារតែវាមានលក្ខណៈសម្បត្តិពិសេស អាចជួយសម្រួលដល់ការដឹកជញ្ជូន និងបង្កើនសុវត្ថិភាពខ្ពស់ សម្រាប់អ្នកបើកបរ ព្រមទាំងរថយន្តផ្សេងទៀត ដែលរត់នៅលើដងវិថីផងដែរ។

ជាក់ស្តែង កាលពីសប្ដាហ៍មុននេះ ក្រុមហ៊ុន Tesla បានធ្វើការបង្ហាញ នូវរថយន្តដឹកទំនិញអគ្គិសនី របស់ខ្លួនជាផ្លូវការហើយ នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញមួយ ប៉ុន្តែខាងក្រុមហ៊ុនមិនបានបញ្ជាក់ ឲ្យកាន់តែច្បាស់ទាក់ទងទៅនឹង តម្លៃពិតប្រាកដរបស់វានៅឡើយទេ។

ទោះបីជាយ៉ាងណាក្តី រថយន្តដឹកទំនិញរបស់ក្រុមហ៊ុន Tesla នេះ ត្រូវបានរាយការណ៍ថា វាអាចរត់បានក្នុងរយៈចម្ងាយជាង ៤៨២គីឡូម៉ែត រៀងរាល់ការសាកថ្មពេញ។ ហើយវាត្រូវបានគេប៉ាន់ប្រមាណបានថា អាចមានតម្លៃប្រហែល ១៥០,០០០ដុល្លារ។

ដោយឡែក ចំណែករថយន្តដឹកទំនិញ ដែលអាចរត់បានក្នុងរយៈចម្ងាយជាង ៨០៤គីឡូម៉ែត រៀងរាល់ការសាកថ្មពេញវិញ ត្រូវបានគេប៉ាន់ប្រមាណបានថា មានតម្លៃ ១៨០,០០០ដុល្លារឯណោះ។

អ្នកវិភាគជាច្រើន មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ ពួកគេបានគិតថា រថយន្តដឹកទំនិញអគ្គិសនីប្រភេទនេះ អាចនឹងមានតម្លៃថ្លៃលើពីនេះ។ ប៉ុន្តែផ្ទុយមកវិញ Tesla បានដាក់លក់វា នៅក្នុងតម្លៃមួយដ៏សមរម្យទៅវិញ៕

ឡានដឹកទំនិញអេឡិចត្រូនិករបស់ក្រុមហ៊ុន Tesla
ឡានដឹកទំនិញអេឡិចត្រូនិករបស់ក្រុមហ៊ុន Tesla
ឡានដឹកទំនិញអេឡិចត្រូនិករបស់ក្រុមហ៊ុន Tesla
ឡានដឹកទំនិញអេឡិចត្រូនិករបស់ក្រុមហ៊ុន Tesla

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]