ភ្នំពេញ៖បន្ទាប់ពីផ្ទុះរឿងបុរសម្នាក់ បង្ហោះសារបរិហារកេរ្តិ៍ តារាស្រី២ដួង ពោលគឺកញ្ញា លី អីុវ៉ាធីណា និង អីុវ៉ា ថាមានទំនាក់ទំនងស្នេហាស៊ីជម្រៅ ព្រមទាំងបានរួួមមេត្រីជាមួយខ្លូន រឿងនេះបានធ្វើឲ្យតារាស្រីទាំង២ មានការប្រត្តិកម្មជាខ្លាំង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ តារាចម្រៀងស្រីល្បីច្រើនឆ្នាំ លី អីុវ៉ាធីណា បានផ្ទុះកំហឹងយ៉ាងខ្លាំង រហូតដល់ថ្នាក់ប្រកាសក្ដែងៗ ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា នាងនឹងមានវិធានការ តាមផ្លូវច្បាប់ ជាមួយបុរសដែលចោទប្រកាន់កញ្ញា ហើយនឹងចាប់ដាក់គុកឲ្យទាល់តែបាន និងគ្មានថ្ងៃលើកលែងទោស ឲ្យបុរសម្នាក់នោះឡើយ។ 

គួរបញ្ជាក់ដែរថា នេះគឺជាលើកទីមួយហើយ ដែលគេឃើញថា កញ្ញា លី អីុវ៉ាធីណា មានប្រត្តិកម្មខ្លាំងៗបែបនេះ ព្រោះតាំងពីប្រឡូកសិល្បៈ តារាស្រីរូបនេះមិនធ្លាប់ត្រូវបានគេ ចោទប្រកាន់ខ្លួនដូចនេះ ពីមុនមកឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដអូខាងក្រោម៖ 

សារដែល បុរសនោះបង្ហោះលើបណ្ដាញសង្គម
កញ្ញា លី អ៉ីវ៉ាធីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា