រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី២០ វិច្ឆិកា កម្លាំងសមត្ថកិច្ចចម្រុះបានប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនឆ្លងកាត់ថ្នាំញៀនប្រភេទកូកាអ៊ីនមកពីប្រទេសប្រេស៊ីលចូលកម្ពុជាតាមជើងអាកាស ដោយលាក់ក្នុងកញ្ចប់បញ្ញើរ(ម័រទីស័ររថយន្ត)ជិត១គីឡូក្រាម ។
សេចក្តីរាយការណ៍បន្តថា ក្រោយពីទទួលបានព័ត៍មានពីភ្នាក់ងារគយអន្តរជាតិភ្នំពេញដោយមានការសង្ស័យនៅវេលាម៉ោងខាងលើលោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាផ្ទាល់ទៅលោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនឲ្យប្រើប្រាស់កម្លាំងជំនាញការិយាល័យទី១ចុះទៅសហការណ៍ជាមួយសមត្ថកិច្ចគយប្រចាំឃ្លាំងនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងមន្ត្រីនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ព្រមទាំងសហការជាមួយក្រុមហ៊ុន DHL ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការបានដំណើរការស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូនឆ្លងកាត់សារធាតុញៀនដោយខុសច្បាប់ ។
ជាលទ្ធផលឃាត់ជនសង្ស័យម្នាក់ឈ្មោះ សោម វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ីទិញលក់គ្រឿងបន្លាស់រថយន្តជាអ្នកចាំទទួលកញ្ចប់បញ្ញើរនេះ និងចាប់យកវត្ថុតាង សារធាតុញៀនកូកាអ៊ីន (Cocaine) ទម្ងន់៧៩៣.៥៦ក្រាមដែលជនសង្ស័យបានលាក់ទុកក្នុងម័រទីស័ររថយន្តដឹកតាមជើងយន្តហោះពីប្រទេសប្រេស៊ីលចូលមកកម្ពុជានេះ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យទៅសមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយរូបគេបានមានការទំនាក់ទំនងជាមួយជនជាតិស្បែកខ្មៅក្នុងការងារប្រកបរបររកស៊ីនាំចូលគ្រឿងបន្លាស់រថយន្ត ។
ថ្ងៃមួយរូបគេ(សោម វុទ្ធី)បានកម្ម៉ង់ឲ្យជនជាតិស្បែកខ្មៅឲ្យជួយរកទិញម័រទីស័ររថយន្តពីក្រៅប្រទេសផ្ញើរមករូបគេនៅកម្ពុជាបានជាថ្ងៃទី២០ វិច្ឆិកា ជនជាតិស្បែកខ្មៅគេផ្ញើរមកឲ្យមែនហើយខ្លួនក៏បានទៅទទួលយកម័រទីស័ររថយន្តនោះពីក្រុមហ៊ុនទទួលបញ្ញើ DHL នៅព្រលានយន្តហោះពោធិចិនតុង ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនដែលខ្លួនមិនបានដឹងថា នៅក្នុងកញ្ចប់កេសដាក់ម័រទីស័ររថយន្តនោះមានថ្នាំញៀនទេ ។
ទោះជាយ៉ាងណាក្តីចម្លើយជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចច្រានចោលព្រោះថា ចោរមិនដែលសារភាពខ្លួនឯងចោរទេ ហើយបើភាពស៊ីសង្វាក់ និងគ្មានការទំនាក់ទំនងមិនអាចដឹងពេលវេលា និងត្រូវទៅទទួលយកនោះឡើយ ។ ។
ដូច្នោះសមត្ថកិច្ចបានអនុវត្តតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមផ្លូវច្បាប់ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]