អាមេរិក៖ ហូលីវូដគឺជាឧស្សាហកម្មផលិតខ្សែភាពយន្តមួយដ៏ធំ និងមានភាពល្បីល្បាយបំផុតនៅលើពិភពលោក។ ឧស្សាហកម្មភាពយន្តខ្នាតយក្សដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិកមួយនេះ តែងតែធ្វើឲ្យទស្សនិកជនមានភាពសប្បាយរីករាយ និងមានការពេញចិត្តខ្លាំងចំពោះខ្សែភាពយន្តដែលពួកគេបានផលិតចេញមក ព្រោះវាមានបច្ចេកទេសថតខ្ពស់ ហើយមានតួសម្តែងដែលមានទេព្យកោសល និងបទពិសោធន៍ច្រើនក្នុងវិស័យភាពយន្ត។ 

មិនត្រឹមតែមានការពេញចិត្តតែប៉ុណ្ណោះទេ តែទស្សនិកជនជាច្រើនលាននាក់ ថែមទាំងហ៊ានចំណាយលុយផ្ទាល់ខ្លួនដើម្បីទិញសំបុត្រកុន ចូលទស្សនាខ្សែភាពយន្តទាំងនោះផងដែរ រហូតដល់ធ្វើឲ្យខ្សែភាពយន្តមួយចំនួន អាចកើបលុយបានរាប់ពាន់លានដុល្លារ ដែលជាក់ស្តែងដូចជាភាពយន្តទាំង ១០ ខាងក្រោមនេះអ៊ីចឹង គឺវាអាចរកប្រាក់ចំណូលបានរហូតដល់រាប់ពាន់លានដុល្លារឯណោះ។ 

ចង់ដឹងថា តើរឿងទាំង១០ នោះមានចំណងជើងអ្វីខ្លះ? ហើយរកបានប្រាក់ចំណូលប៉ុន្មាន? ហើយមានរឿងណាខ្លះហើយដែលអ្នកបានទស្សនារួចនោះ? តោះតាមដានជាមួយយើងទាំងអស់គ្នា៖

១. Avatar ប្រាក់ចំណូល ២.៧៨៨ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ២០០៩

រូបភាពនៃខ្សែភាពយន្ត

២. Titanic ប្រាក់ចំណូល ២.១៨៧ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ១៩៩៧

រូបភាពនៃខ្សែភាពយន្ត

៣. Star Wars: The Force Awakens ប្រាក់ចំណូល ២.០៦៨ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ២០១៥

រូបភាពនៃខ្សែភាពយន្ត

៤. Jurassic World ប្រាក់ចំណូល ១.៦៧២ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ២០១៥

រូបភាពនៃខ្សែភាពយន្ត

៥. The Avengers ប្រាក់ចំណូល ១.៥១៩ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ២០១២

រូបភាពនៃខ្សែភាពយន្ត

៦. Furious 7 ប្រាក់ចំណូល ១.៥១៦ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ២០១៥

រូបភាពនៃខ្សែភាពយន្ត

៧. Avenger: Age of Ultron ប្រាក់ចំណូល ១.៤០៥ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ២០១៥

រូបភាពនៃខ្សែភាពយន្ត

៨. Harry Potter and the Deathly Hallows Part2 ប្រាក់ចំណូល ១.៣៤២ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ២០១១

រូបភាពនៃខ្សែភាពយន្ត

៩. Frozen ប្រាក់ចំណូល ១.២៨៧ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ២០១៣ 

រូបភាពនៃខ្សែភាពយន្ត

១០. Beauty and the Beast ប្រាក់ចំណូល ១.២៣៥ ពាន់លានដុល្លារអាមេរិក ឆ្នាំផលិត ២០១៧

រូបភាពនៃខ្សែភាពយន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]