ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ឃាត់​រថយន្ត​១​គ្រឿង ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ជាន់​ជាមួយ​ស្លាក​លេខ​ក្លែងក្លាយ​រថយន្ត​គេចពន្ធ​ដែល​ត្រូវ​ឃាត់​នៅ​វេលា​ម៉ោង​១១​រសៀល​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវជាតិ​ទល់មុខ​ផ្លូវ​ចូល​វត្ត​តា​ហី ស្ថិត​ក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​១​គ្រឿង ២​បាំង ពណ៌​ត្រេ​អ៊ី ដែល​ពាក់​ស្លាក់ ខេមរភូមិន្ទ​០៧ ២.៩១១០ ដែល​ស្លាក​លេខ​ជាន់​ជាមួយ​រថយន្ត​ពណ៌​ស​១​គ្រឿង​ស៊េរី​ឆ្នាំ​២០១៦​ដែល​ពាក់​ស្លាក ខេមរភូមិន្ទ​០៧ ២.៩១១០ ក្លែងក្លាយ​ដែល​រថយន្ត​គេចពន្ធ​ជនល្មើស​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់

តាម​ប្រភព​ពី​ព័ត៌មាន​បានឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់​រថយន្ត​១​គ្រឿង ២​បាំង ពណ៌​ត្រេ​អ៊ី ដែល​ពាក់​ស្លាក់ ខេមរភូមិន្ទ​០៧ ២.៩១១០ ដែល​ស្លាក​លេខ​ជាន់​ជាមួយ​រថយន្ត​ពណ៌​ស​១​គ្រឿង​ស៊េរី​ឆ្នាំ​២០១៦​ដែល​ពាក់​ស្លាក ខេមរភូមិន្ទ​០៧ ២.៩១១០ ក្លែងក្លាយ​ដែល​រថយន្ត​គេចពន្ធ​ជនល្មើស​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​នេះ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​បាន​ឃាត់​រថយន្ត​១​គ្រឿង ពណ៌​ស ស៊េរី​ឆ្នាំ​២០១៦ ដែល​ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០៧ ២.៩១១០ ក្លែងក្លាយ​ដែល​ឈ្មួញ​ឃុ​ប​ឃឹ​ត​ជាមួយ​កម្លាំង​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​លួច​នាំ​ចូល​រថយន្ត​គេចពន្ធ​ល្មើស និង​ច្បាប់​ផ្ទុយ​ពី​ប្រសាសន៍​សម្តេច​ក្រឡា​ហម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដាក់​វិធានការ​លុប​បំបាត់​ច្រករបៀង​ល្មើសច្បាប់ និង​ទប់ស្កាត់​បទល្មើស​តាម​បន្ទាត់​ព្រំដែន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]