ភ្នំពេញ: លោក រតនៈ ពិសិដ្ឋ ត្រូវបានគេដឹងថា លោកគឺជាតារាមួយដួងដែលមានរាងរាងខ្ពស់ ច្រមុះស្រួច និងមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យ។

កាលពីម្សិលមិញនេះដែរ រូបលោក ក៏ត្រូវបាន គេចាប់អារម្មណ៍លើរូបថតប៉ុន្មានសន្លឹក ទាក់ទងនឹងការផ្លាស់ប្តូររូបរាងរបស់លោក រយៈពេល២ឆ្នាំ។

ក្នុងនោះផងដែរ ពិសិដ្ឋ បាន សរសេររៀបរាប់ថា « ទាំងអស់នេះ គឺចំណាយពេល២ឆ្នាំ សម្រាប់ខ្ញុំ ទាំងការព្យាយាម អត់ធ្មត់ តស៊ូ ប្រឹងប្រែង នឹងឈឺចុកចាប់ពេញខ្លួន ...ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា គឺពិតជាហត់ណាស់ តែខ្ញុំពិតជាសប្បាយចិត្តដែលខ្ញុំអាចធ្វើបានដោយជោគជ័យ ជាចុងក្រោយ សូមអរគុណខ្លួនឯង រតនៈ ពិសិដ្ឋ»។

ទាំងនេះ អាចបញ្ជាក់បានថា ការខិតខំ ហាត់ប្រាណ យករូបរាងសង្ហារបស់លោក វាមិនអត់ប្រយោជន៍នោះទេ៕

ចង់ដឹងច្បាស់យើងទៅមើលរូបលោក រតនៈ ពិសិដ្ឋ ទាំងអស់គ្នា!

លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ
លោក រតនៈ ពិសិដ្ឋ និងសារដែលលោកបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ​ ពិសិដ្ឋ