(ភ្នំពេញ)៖ បន្ទាប់ពីបានរំឭកអនុស្សាវរីយ៍ តារាជើងចាស់របស់កម្ពុជា ជាច្រើនមក ពេលនេះសូមលើកយកអតីតតារាសម្ដែង មួយរូបទៀត គឺលោក សុវណ្ណ មុន្នី ដែលលោកមានឈ្មោះល្បីល្បាញ តាំងពីទសវត្សរ៍ ៨០-៩០ មកម្ល៉េះ។ លោក សុវណ្ណ មុន្នី ស្ទើរតែត្រូវបានទស្សនិកជន ក្នុងស្រុកភ្លេចមុខបាត់ទៅហើយ ដោយសារតែ លោកបានលាឈប់ពីសិល្បៈ តាំងពីឆ្នាំ១៩៩៧ មក បន្ទាប់មកលោកបានចាកចេញ ពីស្រុកកំណើតទៅរស់នៅ សហរដ្ឋអាមេរិក រហូតមកដល់សព្វថ្ងៃនេះ។

បើយោងតាមផេក «Movie Star Research» បានសរសេរព័ត៌មានទាក់ទងនឹង លោក សុវណ្ណ មុន្នី ថា «មកជួបជាមួយអតីតតារាសម្ដែង ដ៏ល្បីឈ្មោះមួយរូបទៀតហើយ តាំងពីទសវត្សរ៍ ៨០-៩០ គឺលោក សុវណ្ណ មុន្នី ជំនាន់តារាជើងចាស់ជាច្រើន មានដូចជា លោក កេត សូបូរិទ្ធ, សម តារា, ខៃ ប្រសិទ្ធ, យស បូវណ្ណៈ, អ្នកនាង សុខ ស្រីមុំ, អម្ពរ ទេវី, ពិសិដ្ឋ ពីលិកា និងច័ន្ទ តារាទី ។ល។»។

អ្នកស្រី ស៊ិន ឧត្តមផល្លា ដែលជាម្ចាស់ផេក បានសរសេរបន្តថា «លោក សុវណ្ណ មុន្នី បានចូលប្រឡូកក្នុងវិស័យឧស្សាហកម្ម សម្តែងភាពយន្ត នៅក្នុងឆ្នាំ ១៩៨៨ ខ្សែភាពយន្តដែលលោកបានសម្តែង មានរហូតដល់ទៅ៤០រឿងឯណោះ ប៉ុន្តែលោកមិនចាំចំណងជើងទាំងអស់ទេ ដោយសារតែពេលវេលា ហាក់ដូចជាយូរពេក លោកចាំបានខ្លះៗ ដោយរឿងទាំងនោះ មានដូចជា រឿង ព្យុះជីវិត, រឿង ចៅគីង្គក់, រឿង បិសាចតណ្ហា, រឿង ចាបស្រុកនៅឯព្រៃ រឿង ស្នេហ៍ពីរជាតិ និងរឿងជាច្រើនទៀត ហើយលោកក៏បានសម្តែងចម្រៀង កាយវិការជាច្រើនបទផ ងដែរ»។

សូមបញ្ជាក់ផងដែរថា លោកបានលាឈប់ពីការសម្ដែង នៅក្នុងឆ្នាំ ១៩៩៧ បច្ចុប្បន្នតារារូបនេះ កំពុងតែរស់នៅឯសហរដ្ឋអាមេរិក។ លោកនិងភរិយាមានកូនពីរនាក់ ប្រុសទាំងពីរ កូនប្រុសច្បងអាយុ ១០ឆ្នាំ និងកូនប្រុសពៅអាយុ៦ឆ្នាំ ។ បើគិតពីជំនាន់ទសវត្សរ៍ ៨០-៩០ រហូតមកដល់បច្ចុប្បន្ននេះ លោកនៅតែអាចរក្សារូបរាងឲ្យនៅតែសង្ហា ដដែល។

មានរូបភាពរបស់លោក កាលពីមុននឹងរូបភាពបច្ចុប្បន្ន ជាមួយភរិយា និងកូនៗរបស់លោកនៅខាងក្រោម៕

សុវណ្ណ មុន្នី
សុវណ្ណ មុន្នី
សុវណ្ណ មុន្នី
សុវណ្ណ មុន្នី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]