ថៃ៖ ក្រោយធ្លាយរឿងក្បត់ចិត្តពីស្វាមី តារាស្រីថៃនាង Aff Taksaorn ត្រូវបានមហាជនជាច្រើនសម្តែងក្តីអាណិតអាសូរទៅកាន់នាង និងកូនស្រីយ៉ាងខ្លាំង។

ដោយពូកគេបានគិតថានារីដែលមានរូបឆោមស្រស់ស្អាត ហើយថែមទាំងជាតារាដូចជានាង Aff Taksaorn ទៅហើយ បែរជាត្រូវស្វាមីលួចលាក់ ទៅមានស្រីថ្មីយ៉ាងដូច្នេះសោះ។

តារាស្រី Aff Taksaorn និងលោក Songkran ជាស្វាមី ព្រមទាំងកូនស្រី

ហើយម្សិលមិញនេះ ស្រាប់តែធ្លាយរូបភាពមួយសន្លឹក មានដៃនារីម្នាក់ដាក់លើក្បាលកូនសត្វតោ នៅលើអ៊ីនស្តារក្រាមរបស់លោក Songkran ស្វាមីតារាស្រី Aff Taksaorn ដោយបានធ្វើឱ្យមហាជនមានការសង្ស័យយ៉ាងខ្លាំង។

ហើយនៅពេលនេះរឿងរ៉ាវក៏ត្រូវបានបែកធ្លាយ ដោយសារតែត្រូវគេចាប់កំហុសបានថា ដៃរបស់នារីដែលកាន់ក្បាលកូនសត្វតោនោះ គឺជាដៃរបស់ស្រីស្នេហ៍ថ្មីលោក Songkran ។

ជាក់ស្តែងម្ចាស់ដៃនេះ ត្រូវគេសង្ស័យថាជាដៃរបស់តារាថ្មី វ័យ៣៤ឆ្នាំ ឈ្មោះ Pinsuda Tanphairoh ឬហៅក្រៅ Balloon ដោយនាងធ្លាប់បានបីកូនសត្វតោនេះដូចគ្នា ថែមទាំងមានថ្នាំលាបក្រចកនៅលើដៃ ពណ៌ស្រដៀងគ្នាទៀត។

រឿងនេះកំពុងតែបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសថៃ មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែសាមីខ្លួននៅមិនទាន់ចេញមុខបកស្រាយបំភ្លឺថា ការពិតយ៉ាងណានៅឡើយនោះទេ៕

ទស្សនារូបភាពខាងក្រោម៖  

រូបភាពកូនសត្វតោ ដែលស្វាមីតារាស្រី Aff Taksaorn បានផុសនៅលើហ្វេសប៊ុកខ្លួន
រូបភាពកូនសត្វតោ ដែលស្វាមីតារាស្រី Aff Taksaorn បានផុសនៅលើហ្វេសប៊ុកខ្លួន
រូបភាពតារាអ៊ីនធឺណេតនាង Balloon ឱបកូនតោ
រូបភាពតារាអ៊ីនធឺណេតនាង Balloon ឱបកូនតោ
រូបភាពតារាអ៊ីនធឺណេតនាង Balloon ឱបកូនតោ
រូបភាពតារាអ៊ីនធឺណេតនាង Balloon ឱបកូនតោ
តារាអ៊ីនធឺណេតល្បីឈ្មោះ នាង Balloon
តារាស្រី Aff Taksaorn និងលោក Songkran ជាស្វាមី ព្រមទាំងកូនស្រី
តារាស្រី Aff Taksaorn និងលោក Songkran ជាស្វាមី ព្រមទាំងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]