អង់គ្លេស៖ អ្នកចាំទីសញ្ជាតិបែលហ្ស៊ិករបស់ក្លិបតោខៀវ Chelsea កីឡាករ Thibaut Courtois បានចាប់ផ្តើមរដូវកាលថ្មី ជាមួយក្រុមរបស់ខ្លួនយ៉ាងល្អប្រសើរ។

ទម្រង់លេងយ៉ាងល្អ របស់អ្នកចាំទីរូបនេះ បានធ្វើឲ្យក្រុមជាច្រើនរូមទាំងក្លិប Real Madrid មានចំណាប់អារម្មណ៍ នឹងចង់បានរូបគេទៅចូលរួមក្រុមជាខ្លាំង។

ជាក់ស្ដែង ថ្មីៗនេះយោងតាមកាសែតបែលហ្ស៊ិកមួយ បានបង្ហើបឲ្យដឹងថា ក្លិបការពារតំណែងជើងឯក Chelsea នឹងត្រូវតម្លើងប្រាក់ខែ អ្នកចាំទីវ័យក្មេងរូបនេះ ឲ្យស្មើទៅនឹងអ្នកចាំទីក្លិបបិសាចក្រហម Manchester United កីឡាករ David De Gea ទើបកិច្ចចរចាអាចមានដំណើរការបាន បន្ទាប់ពីរដូវកាលនេះបញ្ចប់ទៅ។

ព្រោះថាបច្ចុប្បន្នកីឡាករ Courtois បានទទួលប្រាក់ជាង ៦លានដុល្លារអាមេរិកតែប៉ុណ្ណោះ ក្នុងមួយរដូវកាល។ ដូច្នេះក្រុមតោខៀវ Chelsea នឹងត្រូវតម្លើងប្រាក់ខែ ឲ្យកីឡាករវ័យក្មេងរូបនេះ យ៉ាងហោចណាស់ជាង ១៤លានដុល្លារផងដែរ ក្នុងមួយរដូវកាល ប្រសិនណាបើគេពិតជាចង់ចុះកុងត្រាថ្មី ជាមួយនឹងកីឡាករប៊ែលហ្សិករូបនេះ៕ 

កីឡាករ Thibaut Courtois
កីឡាករ David De Gea
កីឡាករ Thibaut Courtois ពេលជួយឲ្យ Chelsea លើកពានកាលពីឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]