អាមេរិក៖ កម្មវិធី Victoria’s Secret Fashion Show គឺជាកម្មវិធីដើរបង្ហាញម៉ូតសម្លៀកបំពាក់លំដាប់កំពូលមួយរបស់សហរដ្ឋអាមេរិក ដែលមានការឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនរចនាម៉ូតសម្លៀកបំពាក់លំដាប់ពិភពលោក Victoria’s Secret។

ជារៀងរាល់ឆ្នាំ កម្មវិធីយក្សមួយនេះ តែងតែធ្វើការអញ្ចើញនូវតារាបង្ហាញម៉ូតលំដាប់ពិភពលោកដើម្បីមកដើរម៉ូតនៅក្នុងកម្មវិធីរបស់ខ្លួន ដោយក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយ ក៏ដូចជាការធ្វើយុទ្ធសាស្រ្តទីផ្សារដើម្បីទាក់ទាញអ្នកប្រើប្រាស់។ ព្រោះកម្មវិធីមួយនេះគឺជាកម្មវិធីលំដាប់កំពូល ដូច្នេះហើយ រាល់តម្លៃខ្លួនរបស់តារាម៉ូដែល ដែលនឹងមានវត្តមាននៅក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់នេះក៏មិនអន់នោះដែរ ដែលជាក់ស្តែងដូចជាតារាទាំង៩ដួងនេះអ៊ីចឹង តម្លៃខ្លួនដែលគេទទួលបានពីម្ចាស់គ្រប់គ្រង Victoria’s Secret Fashion Show គឺដល់ទៅ រាប់លានដុល្លារឯណោះក្នុងមួយឆ្នាំ។

ដើម្បីឲ្យប្រិយមិត្តបានស្គាល់អំពីមុខមាត់ និងតម្លៃខ្លួនរបស់តារាម៉ូដែលទាំង ៩ ដួងនោះ តោះតាមដានទស្សនាទាំងអស់គ្នា៖

៩. Taylor Hill តម្លៃខ្លួន ៤ លានដុល្លារអាមេរិក

នាងគឺជាតារាម៉ូដែល ដែលមានរូបសម្រស់ស្រស់ស្អាតបំផុត។ នាងមានវ័យទើបតែ ២១ ឆ្នាំប៉ុណ្ណោះ។ នាងបានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងការដើរម៉ូតសម្លៀកបំពាក់ឲ្យ Victoria’s Secret Fashion Show នៅក្នុងឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន។

រូបពិតរបស់នាង

៨. Jasmines Tookes តម្លៃខ្លួន ៤ លានដុល្លារអាមេរិក

នាងគឺជាតារាម៉ូដែលដ៏ល្បីមួយរូបប្រចាំនៅក្នុងកម្មវិធីដើរម៉ូតសម្លៀកបំពាក់ Victoria’s Secret Fashion Show។ រីឯតម្លៃខ្លួនដែលនាងទទួលបានវិញគឺរហូតដល់ ៤ លានដុល្លារអាមេរិកឯណោះក្នុងមួយឆ្នាំ។

រូបពិតរបស់នាង

៧. Lily Aldridge តម្លៃខ្លួន ៤ លានដុល្លារអាមេរិក

តារាម៉ូដែលរូបនេះបានបង្ហាញខ្លួនលើកដំបូងនៅក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ Victoria’s Secret Fashion Show នៅក្នុងឆ្នាំ ២០០៩។ ហើយបច្ចុប្បន្ននាងនៅតែបន្តការងារជាតារាម៉ូដែលប្រចាំឲ្យកម្មវិធីយក្សមួយនេះដដែល។

រូបពិតរបស់នាង

៦. Joan Smalls តម្លៃខ្លួន ៤.៥ លានដុល្លារអាមេរិក

តារាម៉ូដែលរូបនេះបានបង្ហាញខ្លួនលើកដំបូងនៅក្នុងកម្មវិធីបង្ហាញម៉ូតសម្លៀកបំពាក់ Victoria’s Secret Fashion Show នៅក្នុងឆ្នាំ ២០១១។ ហើយបច្ចុប្បន្ន នាងនៅតែបន្តការងារជាតារាម៉ូដែលប្រចាំឲ្យកម្មវិធីយក្សមួយនេះដដែល។

រូបពិតរបស់នាង

៥. Alessandra Ambrosio តម្លៃខ្លួន ៥ លានដុល្លារអាមេរិក

នាងបានក្លាយខ្លួនជាតារាម៉ូដែលប្រចាំឲ្យ Victoria’s Secret Fashion Show នៅក្នុងឆ្នាំ២០០៤។ រហូតមកទល់ពេលបច្ចុប្បន្ន នាងនៅតែអាចរក្សាតំណែងជាអ្នកបង្ហាញម៉ូតនៅក្នុងកម្មវិធីយក្សមួយនេះដដែល។

រូបពិតរបស់នាង

៤. Liu Wen តម្លៃខ្លួន ៧ លានដុល្លារអាមេរិក

នាងគឺជាតារាម៉ូដែលជនជាតិចិន ដែលមានវ័យរាងចំណាស់បន្តិច គឺ ២៩ឆ្នាំ។ នាងមានកម្ពស់ ១.៧៨ ម៉ែត្រ។ នាងគឺជាតារាម៉ូដែលប្រចាំនៅក្នុងកម្មវិធីដើរម៉ូតសម្លៀកបំពាក់ Victoria’s Secret Fashion Show ដែលមានតម្លៃខ្លួន ៧ លានដុល្លារអាមេរិក។

រូបពិតរបស់នាង

៣. Gigi Hadid តម្លៃខ្លួន ៩ លានដុល្លារអាមេរិក

នាងគឺជាតារាម៉ូដែលជនជាតិអាមេរិក ដែលមានវ័យទើបតែ ២២ឆ្នាំប៉ុណ្ណោះ។ រីឯកម្ពស់របស់នាងវិញគឺ ១.៧៩ ម៉ែត្រ។ នាងគឺជាតារាម៉ូដែលប្រចាំនៅក្នុងកម្មវិធីដើរម៉ូតសម្លៀកបំពាក់ Victoria’s Secret Fashion Show ដែលមានតម្លៃខ្លួន ៩ លានដុល្លារអាមេរិក។

រូបពិតរបស់នាង

២. Kendall Jenner តម្លៃខ្លួន ១០ លានដុល្លារអាមេរិក

នាងគឺជាតារាម៉ូដែលជនជាតិអាមេរិក ដែលមានវ័យទើបតែ ២២ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ន នាងគឺជាតារាម៉ូដែលប្រចាំនៅក្នុងកម្មវិធីដើរម៉ូតសម្លៀកបំពាក់ Victoria’s Secret Fashion Show ដែលមានតម្លៃខ្លួន ១០លានដុល្លារអាមេរិក។

រូបពិតរបស់នាង

១. Adriana Lima តម្លៃខ្លួន ១០.៥ លានដុល្លារអាមេរិក

នាងគឺជាតារាបង្ហាញម៉ូតជនជាតិប្រេស៊ីល ដែលមានវ័យរាងចំណាស់បន្តិច គឺ ៣៦ឆ្នាំ។ បច្ចុប្បន្ននាងគឺជាតារាម៉ូដែលប្រចាំនៅក្នុងកម្មវិធីដើរម៉ូតសម្លៀកបំពាក់ Victoria’s Secret Fashion Show ដែលមានតម្លៃខ្លួន ១០.៥ លានដុល្លារអាមេរិក៕

រូបពិតរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]