រឿងដែលមនុស្សស្រីភ័យ និងបារម្ភបំផុតបន្ទាប់ពីបញ្ហាផ្ទៃមុខនោះគឺរឿងរូបរាងតែម្តង។មនុស្សស្រីណាដែលថាមិនចង់បានរាងស្លីមស្រស់ស្អាតនោះ ដូច្នេះហើយរឿងចំណីអាហារជារឿងចម្បងតែម្តងដែលត្រូវតែគិតគូរឱ្យច្បាស់មុននឹងញ៉ាំចូលនោះ ហើយរឿងដែលសំខាន់មួយទៀត គឺការតមចំណីអាហារពេលយប់មុនពេលចូលគេងបន្ទាប់ពីម៉ោង៦ល្ងាច។ 

វាក៏មិនមែនជារឿងងាយស្រួលទេដែលត្រូវតមអាហារទាំងអស់នោះនៅពេលដែលក្រពះកំពុងតែពេញឃ្លានបែបនេះ។ ឃ្លានក៏ឃ្លាន ចង់ស្អាតក៏ចង់ស្អាត តើធ្វើបែបណាដើម្បីដោះស្រាយបញ្ហាមួយនេះបាន?

កុំបារម្ភ! ថ្ងៃនេះយើងនឹងលើកយកកំពូលអាហារទាំង១៥មុខដែលអាចបំបាត់ការស្រេកឃ្លានរបស់អ្នកបាននៅពេលយប់ ថែមទាំងមិនធ្វើឱ្យអ្នកឡើងទម្ងន់ទៀតផង។ តោះ! មកមើលទាំងអស់គ្នាថាមានអ្វីខ្លះ៖ 

# ពោតលីង(Popcorn)

ពោតលីងត្រូវបានគេពេញនិយមទទួលទាននៅក្នុងរោងកុន។ ពោតលីងផ្សំឡើងដោយអំបិល និងរសជាតិបន្ថែមឱ្យឈ្ងុយឆ្ងាញ់។ នៅក្នុងនោះគេបានដឹងថាពោតលីងមានជាតិកាកសសៃហ្វៃបឺ និងមានកាឡូរីត្រឹមតែ ៣០តែប៉ុណ្ណោះ។ វាសាកសមនឹងធ្វើជាចំណីអាហារពេលយប់សម្រាប់អ្នកដែលមិនចង់ឡើងទម្ងន់។

ពោតលីងត្រូវបានគេពេញនិយមទទួលទាននៅក្នុងរោងកុន។ ពោរលីងផ្សំមានផ្សំដោយអំបិល និងរសជាតិបន្ថែមឱ្យឈ្ងុយឆ្ងាញ់

# សូកូឡាខ្មៅ

សូកូឡាខ្មៅជាអាហារមួយប្រភេទដែលអ្នកអាចញ៉ាំបាននៅពេលយប់ដោយមិនភ័យរឿងឡើងទម្ងន់។ ត្រូវប្រាកដថាសូកូឡាខ្មៅមានសារធាតុកាកាវយ៉ាងតិច ៧២ភាគរយ ដែលវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិកាកសសៃហ្វៃបឺ។ អ្នកអាចសម្រន់ការស្រេកឃ្លានបានដោយគ្រាន់តែទទួលទានបន្ទះសូកូឡាខ្មៅ២បន្ទះប៉ុណ្ណោះ។

សូកូឡាខ្មៅជាអាហារមួយប្រភេទដែលអ្នកអាចញ៉ាំបាននៅពេលយប់ដោយមិនឡើងទម្ងន់

# ផ្លែឈើក្រៀម

ផ្លែឈើក្រៀមត្រូវបានគេដឹងថាមិនមានជាតិខ្លាញ់ដែលធ្វើធាត់ថែមទាំងសម្បូរទៅដោយជាតិកាកសសៃ។ អ្នកអាចទទួលទានផ្លែឈើក្រៀមនៅពេលយប់បានដោយមិនបាច់បារម្ភរឿងឡើងទម្ងន់ តែកុំទទួលទានច្រើនពេក ត្រឹមតែ ៣ ទៅ ៤ផ្លែក៏អាចធ្វើឱ្យអ្នកបាត់ស្រេកឃ្លានបានផងដែរ។

ផ្លែឈើក្រៀមត្រូវបានគេដឹងថាមិនមានជាតិខ្លាញ់ដែលធ្វើធាត់ថែមទាំងសម្បូរទៅដោយជាតិកាកសសៃ

# ទឹកដោះគោជូរក្រិក (Greek Yogurt)

ទឹកដោះគោជូរក្រិក (Greek Yoghurt) អ្នកអាចរកទិញដោយងាយនៅផ្សាររទំនើបនានាបាន ដោយវាត្រូវបានគេទទួលស្គាល់ថាជាប្រភេទអាហារដែលមានប្រយោជន៍ចំពោះសុខភាព សម្បូរទៅដោយជាតិប្រូតេអ៊ីន ថែមទាំងគ្មានជាតិស្ករច្រើនដែលប៉ះពាល់ដល់សុខភាពផងដែរ។ ដើម្បីបង្កើនរសជាតិអ្នកក៏អាចទទួលទានវាលាយជាមួយនឹងទឹកឃ្មុំ, សូកូឡាខ្មៅ និងផ្លែឈើស្រស់ៗជាដើម។

ទឹកដោះគោជូរក្រិក (Greek Yoghurt) អ្នកអាចរកទិញដោយងាយនៅផ្សាររទំនើបនានាបាន ដោយវាត្រូវបានគេទទួលស្កាល់ថាជាប្រភេទអាហារដែលមានប្រយោជន៍ចំពោះសុខភាព

# ផ្លែឈើដែលកក

ផ្លែបឺរី និងផ្លែចេកដែលទុកឱ្យកក ត្រូវបានគេដឹងថាសម្បូរទៅដោយជាតិកាកសសៃហ្វៃបឺ (Fiber) ថែមទាំងមានវីតាមីនជំនួយសុខភាព និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍ចំពោះរាងកាយបានផងដែរ។ អ្នកក៏អាចយកផ្លែបឺរីដែលកកក្រឡុកជាមួយផ្លែចេកដើម្បីធ្វើភេសជ្ជៈសម្រន់ការស្រេកឃ្លាននៅពេលយប់បានយ៉ាងឆ្ងាញ់ពិសាថែមទាំងមិនធ្វើឱ្យអ្នកធាត់ទៀតផង។

ផ្លែបឺរី និងផ្លែចេកដែលទុកឱ្យកក ត្រូវបានគេដឹងថាសម្បូរទៅដោយជាតិកាកសសៃហ្វៃបឺ (Fiber) ថែមទាំងមានវីតាមីនជំនួយសុខភាព និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានប្រយោជន៍ចំពោះរាងកាយបានផងដែរ

# ផ្លែប៉ោម និងប័រធ្វើពីសណ្តែកដី (Peanut Butter)

ផ្លែប៉ោមសម្បូរទៅដោយជាតិកាកសសៃហ្វៃបឺ (Fiber) ចំណែកឯប័រធ្វើពីសណ្តែកដី ( Peanut Butter) សម្បូរទៅដោយជាតិប្រូតេអ៊ីន។ ដូច្នេះនៅពេលដែលអ្នកយករបស់ទាំង២មុខនេះលាយបញ្ចូលគ្នាជាអាហារសម្រន់​ វាអាចជួយបំបាត់ការស្រេកឃ្លាន ធ្វើឱ្យអ្នកឆាប់ឆ្អែត ជំនួយសុខភាព ថែមទាំងមិនធ្វើឱ្យអ្នកធាត់ពេលទទួលទានពេលយប់បានផងដែរ។

ផ្លែប៉ោមសម្បូរទៅដោយជាតិកាកសសៃហ្វៃបឺ (Fiber) ចំណែកឯបឺធ្វើពីសណ្តែកដី ( Peanut Butter) សម្បូរទៅដោយជាតិប្រូតេអ៊ីន

# ផ្លែចេក

ផ្លែចេកមានកាឡូរីត្រឹមតែ ១០០ប៉ុណ្ណោះ ថែមទាំងសម្បូរទៅដោយជាតិកាកសសៃ និងសារធាតុ អាមេណូអាស៊ីត (Amino Acid) ដែលជួយធ្វើឱ្យរាងកាយរបស់អ្នកផលិត Serotonin និង​ Melatonin ជំនួយសុខភាពអ្នកនៅពេលគេង​ ឱ្យគេងលក់ស្កប់ស្កល់បានផងដែរ។​ អ្នកអាចទទួលទានផ្លែចេកទទេក៏បាន ឬអាចជ្រលក់ជាមួយប័រធ្វើពីសណ្តែកដី (Peanut Butter) ក៏បាន។ វាមិនត្រឹមតែបំបាត់ការស្រេកឃ្លាន ធ្វើឱ្យអ្នកឆាប់ឆ្អែតនោះទេ ថែមទាំងមិនធ្វើឱ្យអ្នកឡើងគីឡូបានផងដែរ។

ផ្លែចេកមានកាឡូរីត្រឹមតែ ១០០ប៉ុណ្ណោះ ថែមទាំងសម្បូរទៅដោយជាតិកាកសសៃ និងសារធាតុ អាមេណូ អាស៊ីត (Amino Acid)

# បន្លែស្រស់ៗ

បន្លែស្រស់ដែលសម្បូរទៅដោយជាតិទឹក និងកាកសសៃហ្វៃបឺ(Fiber) ដូចជា ការ៉ុត, ម្ទេសប្លោក, និងត្រសក់ជាដើមមានកាឡូរីត្រឹមតែ ២៥ ទៅ៥០ប៉ុណ្ណោះ។ ទទួលទានវាធ្វើឱ្យអ្នកឆាប់ឆ្អែត ហើយថែមទាំងមិនធ្វើឱ្យអ្នកឡើងទម្ងន់បានផងដែរ អ្នកអាចចំអិនវាដោយប្រើខ្លាញ់ធម្មជាតិដែលមានប្រយោជន៍ចំពោះរាងកាយឬញ៉ាំវាស្រស់ៗតែម្តងក៏បាន។

បន្លែស្រស់ដែលសម្បូរទៅដោយជាតិទឹក និងកាកសសៃហ្វៃបឺ(Fiber) ដូចជា ការ៉ុត, ម្ទេសប្លោក, និងត្រសក់ជាដើមមានកាឡូរីត្រឹមតែ ២៥ ទៅ៥០ប៉ុណ្ណោះ

# គ្រាប់ធញ្ញជាតិ

ការទទួលទានគ្រាប់ធញ្ញជាតិមិនធ្វើឱ្យអ្នកឡើងទម្ងន់នោះទេ ថែមទាំងធ្វើឱ្យអ្នកឆាប់ឆ្អែត និងឆ្អែតបានយូរទៀតផង។ នៅក្នុងនោះវាក៏សម្បូរទៅដោយជាតិប្រូតេអ៊ីន អាស៊ីតឆ្អែត អូមេហ្គា៣ (Omega-3 fatty acids) វីតាមីន E និងសារធាតុសំខាន់ៗជាច្រើនដែលមានប្រយោជន៍ចំពោះសុខភាព។ អ្នកអាចញ៉ាំគ្រាប់ធញ្ញជាតិស្រស់ៗដោយមិនបាច់លាយអំបិលនោះទេ។ 

ការទទួលទានគ្រាប់ធញ្ញជាតិធ្វើឱ្យអ្នកឡើងទម្ងន់នោះទេ ថែមទាំងធ្វើឱ្យអ្នកឆាប់ឆ្អែត និងឆ្អែតបានយូរទៀតផង

# ឈីស

ឈីសផ្ទុកទៅដោយជាតិប្រូតេអ៊ីន កាល់ស្យូម និងអាហារូបត្ថម្ភជាច្រើនមុខ ដែលធ្វើឱ្យអ្នកឆាប់ឆ្អែត និងមិនឡើងទម្ងន់បានផងដែរ។ អ្នកអាចទទួលទានវាដោយលាបឈីសពីលើនំម្សៅស្រួយៗ ( Whole Grain Crackers)​ បានផងដែរ។

ឈីសផ្ទុកទៅដោយជាតិប្រូតេអ៊ីន កាល់ស្យូម និងអាហារូបត្ដម្ភជាច្រើនមុខ ដែលធ្វើឱ្យអ្នកឆាប់ឆ្អែត និងមិនឡើងទម្ងន់បានផងដែរ

# នំប៉័ងលាបផ្លែប័រ

អ្នកគ្រាន់តែយកសាច់ផ្លែប័រលាបលើចំណិតនំប៉័ង (Toast) រួចរោយម្រេច និងអំបិលបន្ថែមជាការស្រេច ។ បន្ទាប់មកអ្នកអាចទទួលទានវាបានហើយ ដោយវាមានរសជាតិឆ្ងាញ់ពិសា ថែមទាំងសម្បូរទៅដោយជាតិប៉ូតាស្យូម, សារធាតុខ្លាញ់ល្អៗដែលមិនធ្វើឱ្យអ្នកធាត់​ និងមានសារធាតុរ៉ែសំខាន់ៗជាច្រើនជំនួយសុខភាពផងដែរ។

អ្នកគ្រាន់តែយកសាច់ផ្លែបឺលាបលើចំណិតនំប៉័ង (Toast) រួចរោយម្រេច និងអំបិលបន្ថែមជាការស្រេច

# ផ្លែឈើរី(Cherries)

ផ្លែឈើរីមានកាឡូរីទាប សម្បូរទៅដោយជាតិកាល់ស្យូម ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពរាងកាយ។ មិនតែប៉ុណ្ណោះ រសជាតិផ្អែមពីធម្មជាតិរបស់ផ្លែឈើរី អាចបំពេញការស្រេកឃ្លានរបស់អ្នកនៅពេលយប់បាន ដោយមិនចាំបាច់បារម្ភពីការឡើងគីឡូ ថែមទាំងធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់នៅពេលយប់បានផងដែរ។

ផ្លែឈើរីមានកាឡូរីទាប សម្បូរទៅដោយជាតិកាល់ស្យូម ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាពរាងកាយ

# ម្សៅអូត (Oatmeal)

ម្សៅអូត (Oatmeal) អ្នកអាចរកទិញបាននៅផ្សារទំនើប ដែលវាត្រូវបានគេប្រើប្រាស់យ៉ាងសកម្មសម្រាប់ជារូបមន្តថែរក្សាសម្រស់ ថែមទាំងពេញនិយមជាអាហារពេលព្រឹកសម្រាប់ទ្រទ្រង់សុខភាពរាងកាយ។ មិនតែប៉ុណ្ណោះអ្នកក៏អាចយកម្សៅអូត (Oatmeal) ធ្វើជាអាហារសម្រន់ពេលយប់បានផងដែរ ដោយវាសម្បូរទៅដោយ​ ជាតិកាកសសៃហ្វៃបឺ (Fiber) ជាតិប្រូតេអ៊ីន និងមានកាឡូរីទាបដែលមិនធ្វើឱ្យអ្នកឡើងទម្ងន់នៅពេលដែលអ្នកទទួលទានពេលយប់ថែមទៀតផង ។

អ្នកក៏អាចយកម្សៅអូត (Oatmeal) ធ្វើជាអាហារសម្រន់ពេលយប់បានផងដែរ

# តែ

ការទទួលទានទឹកតែក្តៅឧណ្ហៗក៏អាចជួយធ្វើឱ្យអ្នកឆ្អែត និងបំបាត់ការស្រេកឃ្លានផងដែរ។ ការទទួលទានទឹកតែពេលយប់ថែមទាំងជួយធ្វើឱ្យអារម្មណ៍អ្នកស្ងប់ និងគេងលក់ស្កប់ស្កល់។

ការទទួលទានទឹកតែក្តៅឧណ្ហៗក៏អាចជួយធ្វើឱ្យអ្នកឆ្អែត និងបំបាត់ការស្រេកឃ្លានផងដែរ

# ស៊ុតស្ងោរ

ស៊ុតស្ងោរជាប្រភពនៃសារធាតុប្រូតេអ៊ីន ដែលសាកសមធ្វើជាអាហារសម្រន់ពេលយប់សម្រាប់អ្នកដែលមិនចង់ឡើងទម្ងន់។ អ្នកអាចទទួលទានវាដោយរោយអំបិល និងម្រេច-ម្ទេសបន្ថែមពីលើស៊ុតនេះក៏បាន។​ ដូច្នេះអ្នកនឹងទទួលបានអាហារដែលមានរសជាតិឆ្ងាញ់ពិសា​  អាចបំបាត់ការស្រេកឃ្លាន​ និងមិនឡើងទម្ងន់បានផងដែរ។

ស៊ុតស្ងោរជាប្រភពនៃសារធាតុប្រូតេអ៊ីន ដែលសាកសមធ្វើជាអាហារសម្រន់ពេលយប់សម្រាប់អ្នកដែលមិនចង់ឡើងទម្ងន់

ចំណាំ៖ ត្រូវចាំថាដើម្បីឱ្យមានសុខភាពល្អ និងមានរូបរាងស្រស់ស្អាត មិនមែនជាការតមអាហារ  ឬបង្អត់ខ្លួនឯងឱ្យវេទនា​ថែមទាំងប៉ះពាល់ដល់សុខភាពនោះទេ  នោះគឺត្រូវឆ្លាតវៃចេះជ្រើសរើសអាហារដែលល្អចំពោះសុខភាពទើបជាការប្រសើរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]