ថៃ៖ តារាកំប្លែងល្បីល្បាញអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានធ្វើដំណើរទៅកាន់ប្រទេសថៃចំនួនបីថ្ងៃ ដើម្បីទៅបំពេញការងារ ក៏ដូចជាធ្វើដំណើរកម្សាន្តនៅទីនោះផងដែរ ប្រកបដោយភាពសប្បាយរីករាយ។

ទន្ទឹមនឹងនេះដែរ យើងឃើញនៅលើហ្វេសប៊ុករបស់តារាកំប្លែង ខ្ញុង ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹងក្រុមការងារផងដែរ។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកនាង ខ្ញុង ក៏បានបង្ហាញនូវភាពផ្អែមល្ហែមជាមួយលោក កៃដ ជាស្វាមីប្រៀបដូចជាគូស្នេហ៍កម្លោះក្រមុំដែលទើបតែរៀបការថ្មោងថ្មីដូច្នេះដែរ ឃើញហើយពិតជារំភើបចិត្តជំនួស។

ដោយនៅលើហ្វេសប៊ុកអ្នកនាង ខ្ញុង បានបង្ហោះរូបកាន់ដៃគ្នាជាមួយលោក កៃដ ព្រមទាំងរៀបរាប់ពាក្យក្នុងចិត្ត ពោរពេញទៅដោយភាពផ្អែមល្ហែម និងកក់ក្តៅដូច្នេះថា៖ 

«ទោះទៅដល់ទីណាក៏ដោយ ត្រូវដឹកដៃអូនបែបនេះរហូតឮនៅ»។ 

ស្របគ្នានេះក៏មានអ្នកគាំទ្រជាច្រើននាក់បានចូលមកបញ្ចេញមតិយោបល់ នៅខាងក្រោមរូបភាពមួយសន្លឹកនេះ ជូនពរឱ្យអ្នកនាង ខ្ញុង និងលោក កៃដ មានសុភមង្គលជាមួួយគ្នារហូតដល់ចាស់កោងខ្នងផងដែរ៕ 

ទស្សនារូបភាពខាងក្រោម៖ 

រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ
រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ
រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ
រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ
រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ នៅប្រទេសថៃ
រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ នៅប្រទេសថៃ
រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ នៅប្រទេសថៃ
រូបភាពតារាកំប្លែង ខ្ញុង និងលោក កៃដ នៅប្រទេសថៃ
រូបភាពកាន់ដៃគ្នា ដែលនាង ខ្ញុង បានបង្ហោះនៅលើហ្វេសប៊ុកខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ កៃដ